Tuesday, May 30, 2017

កម្មករមួយចំនួនធំរអ៊ូររទាំ ព្រោះខាងរោងចក្រឲ្យឈប់តែ ១ថ្ងៃ សំរាប់ទៅបោះឆ្នោត

News New : កម្មករ កម្មការនីរោងចក្រមួយចំនួនធំ រអ៊ូររទាំ អាក់អន់ចិត្ត ដោយសារថៅកែរបស់ខ្លួន អនុញ្ញាតឲ្យឈប់សម្រាកតែ ០១ថ្ងៃ សម្រាប់ធ្វើដំណើរទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា មេឃុំ សង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះ ។

តាមកម្មករ កម្មការនីរោងចក្រ បានលើកឡើងថា ថៅកែក្រុមហ៊ុនរបស់ពួកគាត់ បានផ្សព្វផ្សាយជូន ដំណឹងដល់កម្មកររួចទៅហើយ ពីផែនការឈប់សម្រាកសម្រាប់កម្មករទៅចូលរួមបោះឆ្នោត ជ្រើស រើសមេឃុំ ចៅសង្កាត់ថ្មី នាថ្ងៃខាងមុខជិតមកដល់នេះ គឺ អនុញ្ញាតឲ្យកម្មករទាំងអស់ ឈប់សម្រាក តែ ១ថ្ងៃ ទី៤ ខែមិថុនា នេះតែម្តង ។

បញ្ហាការកំណត់ថ្ងៃឲ្យឈប់របស់ថៅកែខាងលើនេះ ធ្វើឲ្យកម្មករមួយចំនួនធំ ដែលពួកគាត់ មានទី លំនៅគោលដៅត្រូវទៅចូលរួមបោះឆ្នោតនោះ ឆ្ងាយៗ ធ្វើអោយពួកគាត់ជួបការលំបាក ក្នុងការធ្វើ ដំណើរ។ ជាក់ស្តែងមានកម្មការនីមួយរូបសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា គាត់ត្រូវទៅចូល រួមបោះឆ្នោត នៅឯខាងខេត្តស្ទឹងត្រែង កាលបើក្រុមហ៊ុនអនុញ្ញាតឲ្យឈប់សម្រាកតែមួយថ្ងៃ ធ្វើឲ្យ គាត់ជួបការលំបាកដោយសារការធ្វើដំណើរផ្លូវឆ្ងាយរាប់រយគីឡូម៉ែត្រចំណាយពេលរាប់ម៉ោង ទើប ទៅដល់ ម្លោះហើយធ្វើឲ្យគាត់ ពុំមានពេលវេលាទៅមក ក្នុងថ្ងៃបោះឆ្នោត ទៅតាមអ្វីដែលក្រុមហ៊ុន កំណត់ឲ្យឈប់នោះទេ។

តែទោះជាយ៉ាងណាក្តី ការរអ៊ូរទាំងរបស់កម្មករមួយចំនួនធំនោះ គ្រាន់តែជាការផ្សព្វផ្សាយ របស់ ថៅកែរោងចក្រប៉ុណ្ណោះ។ រីឯក្រសួងការងាររឺរាជរដ្ឋាភិបាលវិញ មិនទាន់ចេញសេចក្តីប្រកាសពាក់ ពាក់ទៅនឹង កម្មករទៅបោះឆ្នោត ឬការអនុគ្រោះឲ្យកម្នករ បានឈប់សម្រាកទៅចូលរួម បោះឆ្នោត នោះដែរ ។

អត្ថបទ ៖ សារ៉ន

0 comments:

Post a Comment