Thursday, May 4, 2017

ពលរដ្ឋរស់នៅក្នុងឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រិះគន់ស្មៀន តែសរសើរមេឃុំ...

News New : បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋមួយចំនួន  ដែលរស់នៅក្នុងឃុំគគីរធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល បានខ្សឹបប្រាប់ភ្នាក់ងារ News New ប្រចាំឃុំនោះ ថា " ពួកគាត់ ពេញចិត្ត លោកមេឃុំនោះណាស់ ប៉ុន្តែមិនចូលចិត្តស្មៀនឃុំ ទើបមកថ្មីសោះ " ។
តើមូលហេតុអ្វី បានជាប្រជាពលរដ្ឋក្នុងឃុំគគីរធំ ពេញចិត្តមេឃុំ តែមិនចូលចិត្តស្មៀនឃុំ បែបនេះ?

លោក ចាន់ ធូ ជាមេឃុំមកពីគណបក្សប្រជាជនកម្ពុជា មានវ័យជាងហុកសិបឆ្នាំ ត្រូវបានប្រជាពល រដ្ឋបោះឆ្នោតគាំទ្រធ្វើជាមេឃុំនេះ ចាប់តាំងពីប្រទេសកម្ពុជាយើង មានការបោះឆ្នោតមករហូតដល់ សព្វថ្ងៃ ។ លោក ត្រូវប្រជាពលរដ្ឋ លើកសរសើរថា អនុវត្តតាមគោលការណ៍ របស់គណបក្សប្រជា ជនកម្ពុជា និងបានបំរើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន បក្ស ពួក និងគ្រួសារខ្លួន ។ លោក ចាន់ ធូ តែងតែផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងឃុំគ្រប់ពេល វេលា និងគ្រប់តម្រូវរបស់ប្រជាពលរដ្ឋ មិនថា យប់ រឺ ថ្ងៃ ឈឺ រវល់​ គឺលោកតែងតែជួួយដោះស្រាយ ជានិច្ច។ លើសពីនេះទៅទៀត ទឹកដីឃុំគគីរធំទាំងមូល បាន និងកំពុងត្រូវកសាង និងអភិវឌ្ឍ ស្ទើរ គ្រប់វិស័យ ដោយមានការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីក្រុមការងារចុះពង្រឹងឃុំ របស់គណ បក្សប្រជាជនកម្ពុជា ដឹកនាំដោយឯកឧត្តម ង៉ោ សុវណ្ណ ជាប្រធាន ។ ជាលទ្ធផលគិតមកដល់ពេល នេះ ទឹកដីឃុំគគីរធំ មាន៖ ផ្លូវបេតុង ផ្លូវគ្រួសក្រហមអាចអោយប្រជាពលរដ្ឋធ្វើដំណើរបានយ៉ាងល្អ ប្រសើរ  មានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់ភូមិ មានទឹកស្អាត និង មានសន្តិសុខល្អ គួរឱ្យកត់សំគាល់ ផងដែរ។ លើសពីនេះទៅទៀត ក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំគគីរធំ គ៏បានចូលរួមគ្រប់ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្រីក្រ ឈឺ ស្លាប់ និងបានចូលរួមជួសជុល​ និងកសាងវត្តអារាម មួយ ចំនួនទៀតផងដែរ។
ដោយសារអំពើល្អរបស់លោកមេឃុំ និងគណបក្សប្រជាជនកម្ពុជា បែបនេះ​ប្រជាពលរដ្ឋមួយចំនួន ធំ ក្នុងឃុំគគីរធំ​ នាំគ្នាប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៤ ខែមិថុនា ខាងមុខ នេះ គ្រប់ៗគ្នា ។

បើទោះបីជាមេឃុំ និងក្រុមការងារបក្ស បាន និងកំពុងធ្វើគ្រប់យ៉ាង ដើម្បីប្រជាពលរដ្ឋក្នុងឃុំគគីរធំ យ៉ាងណាក៏ដោយ ក៏នៅបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនតូច  មិនសូវពេញចិត្តលោកមេឃុំ  និង គណបក្សប្រជាជនកម្ពុជា ព្រោះតែពួកគាត់ថា ស្មៀនឃុំគគីរធំ ដែលទើបតែមកកាន់ថ្មីហាក់មិនសូវ យល់យោគ និងមិនជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងឃុំ នៅពេលដែលពួកគាត់យកឯកសារនានា ឆ្លងកាត់ស្មៀននោះ ដូចជា ៖ ពលរដ្ឋមិនសូវមានចំណេះដឹង តែលោកស្មៀន អនុវត្តគឺក្រឹតក្រមពេក មិនមានការយោគយល់ ខុសអ៊ីចេះ ខុសអ៊ីចុះ យឺតយ៉ាវ និងតំកើងឬកធំជាងមេឃុំទៅទៀត ។ ទង្វើរ របស់ស្មៀនឃុំនេះ បែរជាប្រជាពលរដ្ឋមួយចំនួនតូច "ខឹងគោ វ៉ៃរទេះ " ទៅខឹងលោកមេឃុំ និងបក្ស ប្រជាជនកម្ពុជា ទៅវិញ។ បើតាមមន្ត្រីនៅក្នុងឃុំគគីរធំ សុំមិនបញ្ចេញឈ្មោះ ថា ដោយសារ ស្មៀន ឃុំរូបនេះ​នៅក្មេងពេក មិនទាន់យល់កិច្ចការរាក់ជ្រៅ បានជាធ្វើបែបនេះ ។ ប៉ុន្តែថ្នាក់ដឹកនាំឃុំ បាន និងគំពុងកែលំអគាត់ជាបណ្តើរៗហើយ។
ជុំវិញករណីស្មៀនឃុំខាងលើនេះ News New មិនអាចសុំការបំភ្លឺបានទេ ។ ប៉ុន្តែយើងខ្ញុំរងចាំពីការ បំភ្លឺរបស់លោកស្មៀន ដើម្បីចុះផ្សាយនៅលេខក្រោយ ។
ភ្នាក់ងារ News New ប្រចាំឃុំគគីរធំ ៖ ០៦០ ៧៧៧ ៤៥៦ ។














អត្ថបទ ៖​ សុធា


0 comments:

Post a Comment