Tuesday, May 30, 2017

ឯកឧត្តម កែ គឹមយ៉ាន ៖ មានតែបក្សប្រជាជនកម្ពុជាទេ ដែលនាំមកសន្តិភាព និងការអភិវឌ្ឍពេញលេញ

News New : ឯកឧត្តម​ កែ​ គឹមយ៉ាន​ សមាជិកអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល​គណបក្សប្រជាជន កម្ពុជា​ បន្តចុះជួបសំណេះសំណាល​ជាមួយសមាជិក ​ សមាជិកា​ មហាគ្រួសារគណបក្សប្រជាជន កម្ពុជា ចំនួន ៣០០០នាក់ ជាប្រជាពលរដ្ឋមកពីឃុំម៉ាឡៃ​  ឃុំបឹងបេង​ ឃុំទួលពង្រ​ ឃុំអូរស្រឡៅ​ ឃុំ អូរសំព័រ​  នៅភូមិកោះស្នួល ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ កែ គឹមយ៉ាន បានលើកឡើងថាគ្មានគណបក្សនយោបាយណា ដែល មានគោលនយោបាយបង្រួបបង្រួមជាតិ និង ធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ ដូចគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណ បក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​ ជាពិសេស ក្រោមយុទ្ធសាស្រ្ត ឈ្នះ​ ឈ្នះ​ របស់សម្តេចតេជោ​ ហ៊ុន​ សែន​ សង្គ្រាមផ្ទៃក្នុង ដែលអូសបន្លាយជាយូរលង់​ប្រជាពលរដ្ឋ ស្លូតត្រង់ ​ ត្រូវបានកាប់សំលាប់​ បែកបាក់ក្រុមគ្រួសារ ប្រទេសជាតិរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី គ្មាន សល់រុញប្រទេសធ្លាក់ក្នុងភាពខ្មៅងងឹតគ្មានពន្លឺរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះ ត្រូវបានបញ្ចប់​ហើយគណបក្សប្រជាជន បានរួមគ្នាជាមួយប្រជាជនកសាងប្រទេសឡើងវិញ ហើយបាននាំយក មកវិញនូវសុខសន្តិភាព​ សណ្តាប់ធ្នាប់​ សាធារណ​:​ សមិទ្ធិនានា ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់​ ស្ពាន​ សា លារៀន​ មន្ទីរពេទ្យ​ វត្តអារាមជំនឿសាសនា​ បានស្តារឡើងមកវិញ រីកលូតលាស់គ្រប់វិស័យ​ ប្រែ ក្លាយតំបន់ដែលធ្លាប់តែច្បាំងវាយប្រយុទ្ធគ្នាទៅជាតំបន់សន្តិភាព ​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ដែល យើងបានឃើញទាំងអស់គ្នា។
ជាមួយគ្នានេះ​ ឯកឧត្តម​កែ គឹមយ៉ាន បានគូសបញ្ជាក់ទៀតថា មានតែគណបក្សប្រជាជនកម្ពុជា តែ មួយគត់ដែលមានស្នាដៃធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពរឹងមាំ និងបានកសាងអភិវឌ្ឍប្រទេស ឱ្យរីកចំរើនលើគ្រប់វិស័យ​  ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ​ ដែលបានផ្តល់ទំនុកចិត្តបោះឆ្នោតជូនគាំទ្រគណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិទាំងការបោះ ឆ្នោតក្រុមប្រឹក្សាឃុំ​  សង្កាត់​ និងបោះឆ្នោតជាតិ​ ។

ជាទីបញ្ចប់ឯកឧត្តម​ កែ ​ គឹមយ៉ាន​  បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវពង្រឹងសាមគ្គី ភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អដើម្បីចូលរួមថែរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់ សង្គមឱ្យបានរឹងមាំ ហើយមិនត្រូវជឿលើការញុះញង់មួលបង្កាច់ពីសំណាកជនអគតិមួយចំនួន ដើម្បីបំរើផលប្រយោជន៍នយោបាយ និងបង្កអស្ថិរភាពក្នុងសង្គមឱ្យសោះ។ ទន្ទឹមនឹងនេះ សូមបង ប្អូនប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈឯកសារបំរើឱ្យការបោះឆ្នោត ដើម្បីទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា តាមលេខរៀងដែលបានកំណត់សម្រាប់ឃុំ​  សង្កាត់នីមួយៗ ឱ្យបានគ្រប់គ្នា នៅថ្ងៃ ទី៤ មិថុនា ឆ្នាំ២០១៧ ដើម្បីបន្តដំណើរកសាងអភិវឌ្ឍន៍មូលដ្ឋាន របស់បងប្អូនឱ្យកាន់តែរីកចំរើន ឡើងថែមទៀត​ ៕







អត្ថបទ ៖ ទូច វណ្ណ: 
ប្រភព ៖ Facebook : Mong Sokha

0 comments:

Post a Comment