Friday, May 19, 2017

លោក ស សុខា ប្រគេនបច្ច័យ ៦ពាន់ដុល្លារ កសាងរបង វត្តវាលរបង ក្នុងស្រុកពាមជរ ខេត្តព្រៃវែង

News New : តំណាងរាស្ត្រវ័យក្មេង មកពីគណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង លោក ស សុខា និងលោកជំទាវ បានប្រគេនបច្ច័យចំនួន ៦ ០០០ដុល្លារ (ប្រាំមួយពាន់ដុល្លារសហរដ្ឋអាមេរិក) ដល់ ព្រះភិក្ខុ ប៉ុន ស៊ីនួន ដើម្បីចូលរួមកសាងរបងវត្តវាលរបង ដែលស្ថិតនៅក្នុងឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ក្នុងឱកាសឯកឧត្តម និងលោកជំទាវ  បាន អញ្ជើញជាអធិបតីកម្មវិធី ប្រគំតន្ត្រីយុវជនពាមជរ នាទឹកដីស្រុកពាមជរ ខេត្តព្រៃវែង។

លោក ស សុខា បានបញ្ជាក់ថា ការចូលរួមកសាង និង ថែរក្សាវិស័យព្រះពុទ្ធសាសនា គឺជា គោល ការណ៍ ដែលអាចភ្លេចបាន របស់គណបក្សប្រជាជនកម្ពុជា ទោះបីតិច រឺ ច្រើនក្តី ។ លើសពីនេះទៅ
ទៀត ឯកឧត្តម បានបញ្ជាក់ផងដែរថាចំពោះឯកឧត្តមផ្ទាល់ មិនចាំបាច់សន្យានោះទេ គឺឃើញធ្វើៗ តែម្តង ហើយគណបក្សប្រជាជនកម្ពុជា ក៏មិនចេះសន្យាចោល ដូចគណបក្សដទៃដែរ៕








អត្ថបទ ៖ អារុណ

0 comments:

Post a Comment