Recent Posts

Seo Services

ឯកឧត្តម ជា សុមេធី ថ្លែងអំណរគុណក្រុមគ្រូពេទ្យខេត្តព្រៃវែង និងជូនពរអ្នកជំងឺ ឱ្យឆាប់ជាសះស្បើយ

News New : នាព្រឹកថ្ងៃទី៥ ខែឧសភា​​ ឆ្នាំ២០១៧​ ឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាល ខេត្តព្រៃវែង និងអភិបាលរងខេត្ត លោកប្រធានមន្ទីរ​ និងលោកអភិបាល ​ស្រុក / ក្រុង​  បានអញ្ជើញ ចុះសួរសុខទុក្ខ​​ជាមួយបុគ្គលិកពេទ្យ​ និងអ្នកជំងឺ ដែលនៅសំរាកព្យាបាល​ជំងឺ​ផ្សេងៗ​ នៅមន្ទីរពេទ្យ​បង្អែកខេត្តព្រៃវែង​ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ប្រធានមន្ទីរពេទ្យខេត្តព្រៃវែង​  និងលោកស្រី​​ ព្រមទាំងលោក​គ្រូ អ្នកគ្រូ​ពេទ្យទាំងអស់​  ដែលបានខិតខំប្រឹងប្រែង និងយក​ចិត្តទុក្ខ ដាក់​ខ្ពស់ ក្នុងការជួយថែរក្សា និងព្យាបាលជំងឺ​ជូនបងប្អូនប្រជាពលរដ្ឋយើងដោយមិនប្រកាន់ពណ៌ សម្បុរ រឺនិន្នាការនយោបាយអ្វីឡើយ។លើសពីនេះទៅទៀត ឯកឧត្តម ក៏បានជូនពរផងដែរដល់បង​ ប្អូនប្រជាពលរដ្ឋ ដែលកំពុងសំរាកព្យាបាលជំងឺទាំងអស់ ឱ្យបានឆាប់ជាសះស្បើ​យ​  និង អាចទៅ ប្រកបមុខរបរកសីុរៀងៗខ្លួនផងដែរ។

















 អត្ថបទ ៖ ពិសី
ឯកឧត្តម ជា សុមេធី ថ្លែងអំណរគុណក្រុមគ្រូពេទ្យខេត្តព្រៃវែង និងជូនពរអ្នកជំងឺ ឱ្យឆាប់ជាសះស្បើយ ឯកឧត្តម ជា សុមេធី ថ្លែងអំណរគុណក្រុមគ្រូពេទ្យខេត្តព្រៃវែង និងជូនពរអ្នកជំងឺ ឱ្យឆាប់ជាសះស្បើយ Reviewed by Unknown on 7:47:00 AM Rating: 5

No comments:

Powered by Blogger.