Tuesday, May 30, 2017

កំលាំងសមត្ថកិច្ចចំរុះខេត្តកំពង់ធំ ចាប់បានរថយន្ដឡង់គីស័រ ដឹកឈើប្រណីត ៨ផ្លាន

News New : រថយន្ដឡង់គ្រឺស័រ មួយគ្រឿង ដឹកឈើប្រណឹតលោតឆ័ត្រ ឆ្លងកាត់ខេត្តកំពង់ធំ ជាប់ អន្ទាក់សមត្ថកិច្ចចំរុះ កាលពីវេលាម៉ោង ២០ និង ៤០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅ ត្រង់ចំណុច ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បើតាមការអោយដឹងពីសមត្ថកិច្ច បានប្រាប់ថា ដោយសារបញ្ជាផ្ទាល់ពីលោក អ៊ិត សុធា ព្រះរាជ អាជ្ញាខេត្តកំពង់ធំ អោយកំលាំងសមត្ថកិច្ចចំរុះ សហការណ៍គ្នា ស្ទាក់ចាប់រថយន្ដលួចដឹកឈើធ្នង់ កំពុងឆ្លងកាត់ខេត្តកំពង់ធំ។ ជាលទ្ធផល សមត្ថកិច្ចយើងឃាត់បាន រថយន្ដឡង់គ្រឺស័រមួយគ្រឿង ពណ៍ស្ករ ពាក់ផ្លាក់លេខ ភ្នំពេញ 2F 2724 បើកបរដោយឈ្មោះ គ្រី គឹម សុង អាយុ ៤៣ឆ្នាំ រស់នៅ ភូមិកោះដាច់ ឃុំកោះដាច់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងអ្នករួមដំណើរម្នាក់ឈ្មោះ ពៅ លីហ័រ ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិដំរីជាន់ខ្លា  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ក្រោយឃាត់រថយន្ដរួច បានប្រគល់ទាំងមនុស្ស និងវត្តុតាងអោយទៅមន្រ្ដីជំនាញ រដ្ឋបាលព្រៃឈើ កំពង់ថ្ម រក្សាទុក ដើម្បីវាស់វែង និងចាត់វិធានការណ៍តាមច្បាប់ ។

លោក សុត ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានឱ្យដឹងក្រោយវាស់វែងថា គឺ មានចំនួនឈើ ៣១ដុំ ស្មើនឹង ៨ផ្លាន ។

បច្ចុប្បន្នផ្នែករដ្ឋបាលព្រៃកំពង់ថ្ម កំពុងកសាងសុំរឿងបញ្ជូនសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការ ទៅតាមច្បាប់៕


អត្ថបទ ៖ សារ៉ន

0 comments:

Post a Comment