Monday, May 29, 2017

នគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនជនសង្ស័យ ៤នាក់ ទៅតុលាការក្រុងភ្នំពេញ ព្រឹកនេះ!

News New : ជនសង្ស័យចំនួន ០៤នាក់ ក្នុងសំណុំរឿង ៣ ផ្សេងគ្នា ត្រូវបាននគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បន្តនាំខ្លួនបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ។បន្ទាប់ពីតុលាការផ្ញើឲ្យនគរបាលជំនាញឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានរួចមក ដើម្បីឲ្យ ព្រះរាជអាជ្ញាបន្តការសាកសួរ និងចោទប្រកាន់ផ្លូវការនោះ ។

តាមនគរបាល បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ ត្រូវបាននគរបាល កសាងសំណុំរឿង ចំនួន ៣ផ្សេងគ្នា ហើយមានជនសង្ស័យ ២នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីលួច និងជួញដូរគ្រឿងញៀន ទី១៖ ឈ្មោះ នេត ឡេ អាយុ ១៤ឆ្នាំ ជាបងធំដឹកនាំក្រុមដើរលួច  មានទីលំនៅភូមិថ្មគោល  សង្កាត់ ចោមចៅ ខណ្ឌពោធិសែនជ័យ និងទី២៖ ឈ្មោះ សុខ វណ្ណៈ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យ ០២នាក់ខាងលើនេះ ត្រូវបាននគរបាលឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា កន្លងមក នៅសង្កាត់ចោមចៅ។ ចំណែកជនសង្ស័យ ២នាក់ទៀត ក្នុងសំណុំរឿងឆក់ទូរស័ព្ទ ទី១ ៖ ឈ្មោះ ហៃ សុធា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ  មានទីលំនៅភូមិដំណាក់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ  និង ទី២ ៖ ឈ្មោះ ឌី វិច្ឆ័យ ភេទប្រុស អាយុ ២២ឆ្នាំ  មុខរបរបុគ្គលិកក្រុម ហ៊ុនឯកជន ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។ ទាំង ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយ ហ្ស៊ុយគីលេតពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1FY-2270 ជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព ដើរឆក់ ដើរលួច ហើយនគរបានឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា កន្លងមក ។

នគរបាលបានបន្តទៀតថា ជនសង្ស័យទាំង ៤នាក់ខាងលើ ក្រោយពីឃាត់ខ្លួនបាន កសាងសំណុំ រឿង ហើយបានបញ្ជួនខ្លួនទៅតុលាការម្តងរួចមកហើយ ប៉ុន្តែមិនទាន់ដាច់ស្រេច  តុលាការបន្តផ្ញើ ជនសង្ស័យ ឲ្យនគរបាលជំនាញខណ្ឌឃុំខ្លួនជាបណ្តោះអាសន្ន រហូតដល់ព្រឹកថ្ងៃទី៣០ ខែឧសភា នេះ ទើបនគរបាលបន្តនាំខ្លួនជនសង្ស័យទៅតុលាកា ដើម្បីសាកសួរបន្ត នឹងចោទដាក់បន្ទុក ជាផ្លូវ ការ ៕
អត្ថបទ ៖ សារ៉ន



0 comments:

Post a Comment