Monday, May 29, 2017

សង្កាត់មួយ ក្នុងខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ពលរដ្ឋត្អូញត្អែរ ព្រោះខ្វះទឹកស្អាតប្រើប្រាស់

News New : បើយោងតាមការបង្ហោះរបស់ Page មួយ ដែលមានឈ្មោះថា "ស្ថាបនា ដើម្បីខ្មែរ" បាន សរសេរពីសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថាពលរដ្ឋត្អូញត្អែរ ព្រោះគ្មាន ទឹកស្អាតប្រើប្រាស់ ។ បើទោះបីជាសង្កាត់មួយនេះ ក្រោមកិច្ចអភិវឌ្ឍន៍ ជាង ២០ឆ្នាំ កន្លងមកហើយ ក៏នៅពុំទាន់មានទឹកស្អាតប្រើប្រាស់នៅឡើយ គឺពលរដ្ឋជួបការលំបាក ព្រោះពួកគាត់ប្រើប្រាស់ទឹក អណ្តូង ទឹកត្រពាំង តាមវាល និងតាមវត្ត ជាដើម។

ខណ្ឌពោធិ៍សែនជ័យ បច្ចុប្បន្នមាន ១០សង្កាត់ តែសម្រាប់សង្កាត់ ​ដែលខ្វះទឹកស្អាតប្រើប្រាស់នោះ គឺសង្កាត់ភ្លើងឆេះរទេះ នេះឯង ។ សង្កាត់នេះ មានភូមិចំនួន ៨ភូមិ ប្រជាជន​សរុបជាង ៥០០០នាក់ ក្នុង ១០៤៣គ្រួសារ ស្នាក់នៅអចិន្រ្តៃយ៍ ( ដោយមិនគិតពីពលរដ្ឋស្នាក់នៅបណ្តោះអាសន្នផង ) ។

ពលរដ្ឋក្នុងមូលដ្ឋាន បានត្អូញត្អែថា បច្ចុប្បន្ននេះ គឺ ពួកគាត់ជួបការលំបាក ខ្វះទឹកស្អាតប្រើប្រាស់ បញ្ហាប្រើប្រាស់​ទឹកក្នុងភូមិសាស្រ្តខាងលើ នារដូវវស្សា បងប្អូនប្រជាពលរដ្ឋរកគ្រប់មធ្យោបាយ គឺ  ត្រៀមរបស់របរ រងចាំ​ត្រង់ទឹកភ្លៀង ទុកសម្រាប់ប្រើប្រាស់។
ពលរដ្ឋសំណូមពរផងដែរ ទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយដោះស្រាយ វិប្បត្តិទឹកស្អាត របស់ពលរដ្ឋក្នុងសង្កាត់មួយនេះផង៕

 អត្ថបទ ៖ អារុណ
ប្រភព ៖ Page : ស្ថាបនា ដើម្បីខ្មែរ

0 comments:

Post a Comment