Tuesday, May 9, 2017

តំណាងរាស្ត្រវ័យក្មេង ស សុខា ចូលរួមរំលែកទុក្ខទាហានខ្មែរ ៤រូប ដែលបាត់បង់ជីវិត នៅអាព្រិចកណ្តាល

News New : លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែងនិងលោកជំទាវ បានសរសេរបង្ហោះតាម ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ចូលរួមសំដែងការសោកស្តាយចំពោះការបាត់បង់យោធាខ្មែរ
ដែលមានខ្លឹមសារថា"  ខ្ញុំ និងភរិយា ព្រមទាំងក្រុមការងារទាំងអស់ សូមសម្តែងនូវការសោកស្តាយ យ៉ាងក្រៀមក្រំបំផុតចំពោះការបាត់បង់ទាហានមួកខៀវរបស់កម្ពុជាចំនួន៤នាក់ លោកអនុសេនីយ៍ ទោ គឹម សំ លោកអនុសេនីយ៍ឯក ម៉ៅ អេង លោកព្រិន្ទបាលទោ ស៊ាង នរិន្ទ លោកព្រិន្ទបាល ទោ មុំ តុលា ដែលបានពលីជីវិតប្រកបដោយមហាកិត្តិយសថ្លៃថ្នូរ និងវីរភាពដ៏អង់អាចក្លាហាន នៃកុល បុត្រកម្ពុជា ក្នុងការបំពេញបេសកកម្មមនុស្សធម៌អន្តរជាតិ ក្រោមឆ័ត្រ អ.ស.ប នៅសាធារណរដ្ឋ អាហ្រ្វិចកណ្តាល និងសូមចូលរួមចែករំលែកទុក្ខ ដ៍ក្រៀមក្រំបំផុតនេះជាមួយក្រុមគ្រួសារនៃសព និងញាតិមិត្តទាំងអស់"។





 អត្ថបទ ៖ អារុណ

0 comments:

Post a Comment