Saturday, May 6, 2017

លោក ស សុខា និងលោក ស រដ្ឋា មិនខុសពីសម្តេចក្រឡាហោម ស ខេង នោះទេ...?

News New : លោក ស សុខា នៅក្នុងនាមជាតំណាងរាស្ត្រវ័យក្មេង មកពីគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និង ជាអនុប្រធាន សសយក ចុះជួយខេត្តព្រៃវែង បាត់ដំបង និង បន្ទាយមានជ័យ និងលោក ស រដ្ឋា ប្រធាន សសយក ខេត្តបាត់បំបង បានដឹកនាំក្រុមគ្រូពេទ្យ ជួយពិនិត្យ ព្យាបាល ជំងឺភ្នែកជូនប្រជាពលរដ្ឋ មកពី ១៤ស្រុក /ក្រុង នៅទូទាំងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ នេះ ។

លោក ស សុខា និងលោក ស រដ្ឋា កូនប្រុសច្បង និងជាកូនប្រុសពៅ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជានោះ គឺ
តែងតែបានធ្វើសកម្មភាពជាច្រើនដើម្បីយុវជន និងសង្គមជាតិទាំងមូល មិនខុសពីលោកឪពុកនោះ ទេ។ ជាក់ស្តែងណាស់ ក្នុងរយ:កាលខ្លី ដែលលោក ស សុខា ជាប់ជាតំណាងរាស្ត្រ មណ្ឌលព្រៃវែង រហូតដល់បច្ចុប្បន្ននេះ លោកបានដឹកនាំយុវជន ធ្វើសកម្មភាពមនុស្សធម៌​ ជួយជនក្រីក្រ ចាស់ជរា គ្មានទីពឹង ក្មេងកំព្រា ជនពិការ ជួយសាងសង់ផ្ទះជូនពលរដ្ឋក្រីក្រគ្មានផ្ទះសំបែងត្រឹមត្រូវ បានរាប់ រយខ្នង ចែកមួកសុវត្ថិភាពជូនសិស្សសាលា រាប់ពាន់នាក់ បើកវគ្គតំរង់ទិស និងវគ្គបំប៉ន ( រៀនគួរ ) ដល់សិស្សថ្នាក់ទី១២ ផ្តល់អាហារូបករណ៍ ផ្តល់រង្វាន់លើកទឹកចិត្តសិស្សនិទ្ទេសA (ម៉ូតូ ០១គ្រឿង) នាំទៅបំពេញទស្សនកិច្ចនៅប្រទេសមហាអំណាចរយ:ពេល​ ១សប្តាហ៍ ទាំងអស់នេះ សំរាប់សិស្ស ថ្នាក់ទី១២ ទូទាំងខេត្តព្រែវែង ។ ចំណែកឯលោក​ ស រដ្ឋា ថ្វីត្បិតតែលោក ទើបតែទទួលតំណែងជា ប្រធាន សសយក ខេត្តបាត់ដំបង តែក្នុងរយ:ពេលខ្លី ប៉ុន្តែលោកមានផែនការ និង ចក្ខុវិស័យច្បាស់ លាស់ ដើម្បីយុវជន និងសង្គមជាតិទាំងមូល ។ ជាក់ស្តែង កន្លងមក លោកបានដឹកនាំក្រុមការងារ សសយក ខេត្តបាត់ដំបង ធ្វើសកម្មភាពមនុស្សធម៌ជាច្រើន គួរអោយកត់សំគាល់ បណ្តុះបណ្តាល យុវជន តំរង់ទិសយុវជន និងដោះស្រាយបញ្ហាទុក្ខលំបាកជូនពលរដ្ឋ ជាច្រើនផងដែរ៕


















អត្ថបទ ៖ អារុណ




0 comments:

Post a Comment