Tuesday, May 30, 2017

នគរបាលអន្តោប្រវេសន៍ ចុះឃាត់ខ្លួនជនជាតិវៀតណាម និងចិន ខុសច្បាប់ បាន ៩៣នាក់

News New : ជនបរទេសប្រុស ស្រី ចំនួន ៩៣នាក់ លួចចូលមកស្នាក់នៅ និងបម្រើការងារ ដោយ ខុសច្បាប់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានសើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ស្រាវជ្រាវចុះចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ៦ និង ៣០នាទី  ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមនគរបាល បានឲ្យដឹងថាជនបរទេសទាំង ៩៣នាក់ មានជនជាតិវៀតណាមចំនួន ៤២នាក់ ស្រី ៥នាក់ ជនជាតិចិនចំនួន ៥១នាក់ ស្រី ២នាក់ ។

នគរបាលបន្តទៀតថា ជនបរទេសទាំងនេះ គឺ បន្ទាប់ពីកម្លាំងជំនាញស្រាវជ្រាវ រកឃើញចូលមក ប្រទេសកម្ពុជា ដោយខុសច្បាប់ ពុំមានឯកសារត្រឹមត្រូវ ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ទើប កម្លាំងនគរបាល នៃនាយកដ្ឋានសើបអង្កេត និងអនុវត្តនីតិវិធី សម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះចាប់ឃាត់ខ្លួន ។

ជនជាតិបរទេសទាំងនោះ ក្រោយពីឃាត់ខ្លួនបាន នាំទៅកាន់នាយកដ្ឋាន ដើម្បីសាកសួរបន្តទៅ តាមនីតិវិធី ៕

អត្ថបទ ៖ សារ៉ន

0 comments:

Post a Comment