Recent Posts

Seo Services

អ្នកគាំទ្រ ក្នុងឃុំបន្ទាយចក្រី ខេត្តព្រៃវែង អស់ជំនឿលើគណបក្សសង្គ្រោះជាតិ ព្រោះតែ...

News New : បើតាមផេកហ្វេសប៊ុកឈ្មោះ "ស្ថាបនា ដើម្បីខ្មែរ" ដែលបានបង្ហោះនៅថ្ងៃនេះថា៖ អ្នក គាំទ្រគណបក្សសង្គ្រោះជាតិ ៥១នាក់ សំដែងការអស់ជំនឿទៅលើគណបក្សសង្គ្រោះជាតិ ។

ផេកដដែលបានសរសេរថា " បើតាមលិខិតស្នើសុំ ដែលចុះហត្ថលេខាដោយ លោក ជួន ជឿន ជា ជំទប់ទី២ គណបក្សសង្គ្រោះជាតិ នៅក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង និងផ្តិតមេដៃ ដោយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចំនួន ៥១នាក់ទៀត កាលពីថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៧ កន្លងទៅ បានស្នើសុំឱ្យឯកឧត្តម យ៉ែម បុញ្ញឬទ្ធិ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល ព្រៃវែង ជួយសាងសង់ដំបូលព្រះវិហារវត្តពន្លឺរស្មី ហៅវត្តទួលខ្លូត និងសាលាឆាន់វត្តពោធិវ័ន្ត ហៅ វត្តប្របុសរលួយ អស់ទឹកប្រាក់សរុប ៦ម៉ឺនដុល្លារ នោះ តែត្រូវខាងរដ្ឋបាលរបស់ឯកឧត្តម យ៉ែម បុញ្ញឬទ្ធិ បដិសេធមិនទទួល ដោយគ្មានមូលហេតុសោះ ។ ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាំង ៥១នាក់ ដាក់ជាសំណួរថា ៖ តើហេតុអ្វី បានជាមិនទទួលលិខិតស្នើរបស់ពួកគាត់ ? ជួយបាន រឺមិនបាន គ្រាន់តែប្រាប់មក ពួកគាត់មួយម៉ាត់ក៏អស់ចិត្តដែរ ។ ដើម្បីទុកឱ្យពួកគាត់ទៅរកអ្នកជួយ ផ្សេងទៀត។
ពលរដ្ឋទាំងនោះ ចង់ស្នើអោយឯកឧត្តម យ៉ែម បុញ្ញឬទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជួយ ឆ្លើយបំភ្លឺផង "។

នេះហើយជាលទ្ធផលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ទីបំផុត យ៉ាងណាដែរ? មាត់ថា ស្រលាញ់
ខ្មែរ ! ការពារខ្មែរ ! ជួយខ្មែរ ! សង្គ្រោះខ្មែរ !  ឥលូវខ្មែរពឹងពាក់ហើយ ម្តេចមិនជួយខ្មែរ ? មិនជួយ ក៏
មិនប្រាប់ពីមូលហេតុទៀត ? ដើម្បីទុកអោយពួកគាត់ទៅរកអ្នកជួយវិញ ។
News New ពិតជាអាណិតដល់បងប្អូនយើង ដែលខំស្រលាញ់ និងគាំទ្របោះឆ្នោតអោយគណបក្ស សង្គ្រោះជាតិ កន្លងមក តែលទ្ធផលបានមកត្រឹមតែអស់សង្ឃឹមទៅវិញ?



អត្ថបទ ៖ អារុណ

អ្នកគាំទ្រ ក្នុងឃុំបន្ទាយចក្រី ខេត្តព្រៃវែង អស់ជំនឿលើគណបក្សសង្គ្រោះជាតិ ព្រោះតែ... អ្នកគាំទ្រ ក្នុងឃុំបន្ទាយចក្រី ខេត្តព្រៃវែង អស់ជំនឿលើគណបក្សសង្គ្រោះជាតិ ព្រោះតែ... Reviewed by Unknown on 11:07:00 PM Rating: 5

No comments:

Powered by Blogger.