Monday, May 29, 2017

លោកមេភូមិច្រម៉ាស បញ្ជាក់ពីមូលហេតុ ដែលគោក្របីងាប់ច្រើនគួរឱ្យបារម្ភ នៅខេត្តកំពង់ធំ



News New : ក្នុងរយៈពេល ១សប្តាហ៍កន្លងទៅនេះ សត្វគោ និងក្របីមានជំងឺ បានងាប់ជាបន្តបន្ទាប់ គួរអោយព្រួយបារម្ភ ។ សត្វគោ ក្របី ដែលងាប់ច្រើនគួរអោយបារម្ភនេះ គឺនៅភូមិច្រម៉ាស ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ ត្រូវបានឈ្មួញរកស៊ីទិញលក់គោ ក្របី ដែលងាប់នោះ យកទៅ លក់នៅតាមទីផ្សារនៅក្នុងខេត្តកំពង់ធំ ដោយមានការត្រូវរូវគ្នាជាមួយមន្ត្រីជំនាញមូលដ្ឋានពាក់ព័ន្ធ បើកដៃអោយឈ្មួញដឹកគោក្របីមានជំងឺ និងស្លាប់ទៅលក់យ៉ាងរលូន ដោយគ្មានការបង្ក្រាបរឺក៏ទប់ ស្កាត់ឡើយ ។

បើតាមការរៀបរាប់បញ្ជាក់ពីលោកមេភូមិច្រម៉ាស បានឱ្យដឹងថា រយះពេល ១សប្តាហ៍នេះ គឺចាប់ពី ថ្ងៃទី២១ ដល់ទី២៨ ខែឧសភា នេះ សត្វដែលបានងាប់នោះរួមមាន៖ គោ ចំនួន ៦ក្បាល ក្របី ចំនួន ២០ក្បាល និងសត្វកំពុងមានជំងឺត្រូវគេសម្រុកលក់ចេញមានចំនួន ៣៥ក្បាល។ លោកមេភូមិ បាន និយាយបន្តទៀតថា អ្នកមកប្រមូលទិញសត្វឈឺ និងងាប់ទាំអស់នេះ ជាឈ្មួញរកស៊ីគោក្របី មកពី ភូមិកំពង់ក្របៅ បានមកសហការជាមួយនឹងឈ្មួញ ដុះស្លែម្នាក់ ប្រចាំស្រុកប្រាសាតសំបូរ ដែលគេ ស្គាល់ឈ្មោះ ហ៊ុន ថាន រស់នៅភូមិត្រពាំជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលធ្លាប់ លឺល្បីតៗគ្នាថាខាងទិញគោក្របី ដែលងាប់វះយកសាច់ទៅលក់នៅផ្សារទីរួមខេត្តកំពង់ធំ ។ លោក បន្តថា ករណីបណ្តាលសត្វគោក្របីដែលងាប់លឿនបែបនេះ គឺទំនងជាកើតជំងឺសារទឹក។

លោក គឹមសួរ ពេទ្យសត្វស្រុកប្រាសាទសំបូរ បានបញ្ជាក់ថា ពិតជាមានករណីនេះ កើតឡើងមែន ហើយលោកក៏រាយការណ៍ទៅការិយាល័យជំនាញខេត្ត ចុះទៅពិនិត្យរួចហើយ ។  ចំណែកការលក់ ទិញគោក្របីងាប់នោះ លោកមិនអាចទប់ស្កាត់ម្នាក់ឯងបានទេ ព្រោះកើតជំងឺនេះឡើងលឿនពេក លុះត្រាតែបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ជួយសហការ ។ បើដួច្នោះ ពួកគាត់បានសូមឱ្យ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ពិនិត្យមើលទៅលើមន្ត្រីជំនាញដែលខ្វះសមត្ថភាពក្នុងការងារទប់ស្កាត់ព្រោះ បើបណ្តែតបណ្តោយអាចធ្វើឲ្យប៉ពាល់សុខភាពប្រជាពលរដ្ឋជាច្រើននាក់ទៀត៕



អត្ថបទ ៖ សារ៉ន
             

0 comments:

Post a Comment