Tuesday, May 30, 2017

អភិបាលស្រុកពារាំង សន្យាដោះស្រាយទំនាស់អ្នកភូមិពារាំង និងចុងក្រូច ក្រោយបោះឆ្នោត

News New : នៅព្រឹក​ថ្ងៃទី៣០ ឧសភា នេះ នៅ​ចំណុច​ខាង​លិច​គល់​ស្ពាន​ស្នាយពល ស្ថិត​នៅភូមិ​ពារាំង ឃុំរាប ស្រុក​ពារាំង ខេត្តព្រៃវែង មាន​ពលរដ្ឋប្រមាណ​ជាង ៣០០នាក់ ដែល​មក​ពីភូមិ​ចំនួន ២ គឺ ភូមិពារាំង និងភូមិចុងក្រូច ឃុំ និងស្រុក​ខាង​លើ បាន​ទទូច​សុំឲ្យ​អាជ្ញាធរ​ស្រុក​ពារាំង ជួយរក​ដំណោះ​ស្រាយ​រឿង​ផ្លូវ​ចូលដី​របស់​ពួកគាត់​ដែល​នៅខាងក្រោយ និង​សូម​ឲ្យបើក​ប្រឡាយ​នៅតាម​សង​ខាង​ផ្លូវជាតិ​លេខ៨ ចាប់​ពីភូមិ​ចុងក្រូច មកដល់​ស្ទឹង​ នៅចំណុច​គល់ស្ពាន​ស្នាយពល​នេះ ។

ប្រភព​បាន​ឲ្យដឹង​ថា ការតវ៉ា​របស់​ពលរដ្ឋ​នេះ ​បន្ទាប់​ពីមាន​ជម្លោះដ៏​រ៉ាំរ៉ៃ រវាង​ដីអ្នក​ខាងមុខ និងដី​អ្នកខាង​ក្រោយ ដែល​មិនទាន់​ដោះស្រាយ​ចប់ ហើយ​មានម្ចាស់​ដីខ្លះ បានចាក់​ដីលុប​មក​ទល់ផ្លូវ​ជាតិ ​ដោយ​មិនដាក់​លូបង្ហូរ​ទឹក​ធ្វើឲ្យ​ភាគី​ទំនាស់​​ដោះ​ស្រាយ​មិន​ទាន់​ចប់នោះ​ ប្រតិកម្មខឹង​រហូត​មានពល​រដ្ឋលើក​គ្នាមក​តវ៉ា​បែបនេះ​ទៅ ។
លោក ហ៊ី ធួក អភិបាល​ស្រុក​ពារាំង ដែល​បានទៅធ្វើ​ការសម្រប​សម្រួល​ជាមួយ​ពលរដ្ឋនៅទីនោះ​បានឲ្យដឹងថា ខណៈ​ពេលនេះ​ អាជ្ញាធរ​កំពុង​រកដំណោះ​ស្រាយ​ជូនពួក​គាត់ហើយ​។ លុះដល់​បោះ ឆ្នោត​រួច​ នឹង​ដោះស្រាយ​ជាលក្ខណៈ​ទ្រង់ទ្រាយ​ធំតែ​ម្ដង៕

អត្ថបទ ៖ អារុណ
ប្រភព ៖ Sokkhak Online News




0 comments:

Post a Comment