Monday, May 29, 2017

ស្ត្រីវ័យ ៥៣ឆ្នាំម្នាក់ ចាញ់ល្បែងអស់លុយ ចូលលួចទូរស័ព្ទគេ តែត្រូវ...

News New : ស្រ្តីចំណាស់ម្នាក់ អត់គិតពីខ្លួនចាស់ទៅហើយ មិនខំសន្សំផលបុណ្យ បែរជាប្រព្រឹត្ត តែអំពើបាប ហើយប្រឈមមុខទៅនឹងផ្លូវចាប់ទៀត ដោយទង្វើរដែលខ្លួនប្រព្រឹត្ត ល្បែងអបាយមុខ អស់លុយអស់កាក់ ឈានដល់ហ៊ានប្រព្រឹត្តអំពើចោរកម្ម ។ ទីបំផុតគេចមិនផុត ពីសំណាញ់ច្បាប់ ឡើយ។ បន្ទាប់ពីប្រើល្បិចសុំចូលបន្ទប់ទឹក បែជាបន្លំលួចយកទូរស័ព្ទដៃ ម្ចាស់ឃើញទាន់ ស្រែក ចាប់ខ្លួន ប្រគល់ឲ្យប៉ូលីស កាលពីវេលាម៉ោង១០ និង២៥នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧
ស្ថិតនៅចំណុចផ្ទះលេខ១៨១ ផ្លូវ១០៣ ក្រុមទី៨ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ
រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ខុម ឈឿន ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ស្នាក់នៅផ្ទះ ជាមួយបងប្អូន ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅស្រុកបា កាន ខេត្តពោធិ៍សាត់ ។ ចំណែកជនរងគ្រោះវិញ មានឈ្មោះ ម៉ៅ ងន់ ភេទប្រុស អាយុ ៦៨ឆ្នាំ មុខ របរ លក់ដូរ មានទីលំនៅកន្លែងកើតហេតុខាងលើ ។

តាមប្រភពមួយបានឲ្យដឹងថា ស្រ្តីខាងលើ ងប់ងល់ ញៀនទៅនឹងល្បែងសុីសង់ អស់លុយជម្ពាក់ គេច្រើន គ្មានលទ្ធភាពសង ទើបចង់គេចវេស ទៅរកផ្ទះជួល ត្រង់ចំណុចខាងលើ ដើម្បីសង្ងំលាក់ ខ្លួន ហើយមុនកើតហេតុ ស្រ្តីជាជនសង្ស័យ បានដើរចូលទៅផ្ទះជនរងគ្រោះ សាកសួរជុំវិញ រកទី តាំងបន្ទប់ជួល ។ ឆ្លៀតឱកាសប្រើល្បិចសុំចូលបន្ទប់ទឹក ខណៈដែលជនរងគ្រោះ កំពុងមើលថែ ចៅ លើគ្រែមុខផ្ទះ ជនសង្ស័យដើរចេញមកវិញ លួចយកទូរស័ព្ទដៃម៉ាកសាំសុង មួយគ្រឿង ពីលើ តុ តែត្រូវបានម្ចាស់ក្រឡេកឃើញទាន់ ដឹងថាបាត់ទូរស័ព្ទហើយ ក៏ស្រែកឆោឡោ ផ្អើលអ្នកជិតខាង ជួយចាប់ឃាត់ ប្តឹងប៉ូលីសនាំខ្លួនយកទៅសាកសួរនៅ ប៉ុស្តិ៍នគរបាលទួលសង្កែ ៕

អត្ថបទ ៖ សារ៉ន

0 comments:

Post a Comment