Tuesday, May 9, 2017

លោកស្រី ធីតា ឃិ: ៖ ចង់បានស្ត្រីឈឈ្មោះឃុំ សង្កាត់ ៥០% ទាល់តែមានសម្បទានពីបុរស

News New : ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៩ ខែឧសភា ​នេះ លោកស្រី ធីតា ឃិៈ នាយិការអង្គការសិលការ បានលើកឡើងថា ជាការឆ្លើយតបទៅនឹងកំណើនស្ត្រីក្នុងវិស័យ នយោ បាយនៅមូលដ្ឋាន ស្ត្រីនៅប្រទេសកម្ពុជា មានការកើនឡើងបន្តិចមែន​ ប៉ុន្តែមិនទាន់ឆ្លើយតប ទៅ ការបានទេ។ លោកស្រី បានបន្តថា តាមរបាយការណ៍របស់អង្គការមួយ បានធ្វើការស្រាវជ្រាវ ក្នុង ចំណោមប្រជាជន​ ២ ០០០នាក់ ​គេបានលើកឡើងពីការគាំទ្រដល់ស្ត្រី ដែលឈរឈ្មោះច្រើនជាង បុរស ។

«ការពិតបើមានបេក្ខជនជាស្ត្រីច្រើន នោះវាមានសារសំខាន់ណាស់សម្រាប់អភិវឌ្ឍមូលដ្ឋានរបស់ ពូកគេ ពិសេស​ការផ្តល់សេវាសុខភាពសាធារណៈដល់ប្រជាជនក្នុងមូលដ្ឋានតែម្តង» លោកស្រី ថា​យើងចង់បានស្ត្រីឈេឈ្មោះជាបេក្ខជនឃុំ សង្កាត់ ឱ្យបាន ៥០ %  នៅក្នុងឆ្នាំ២០៣០ ទាល់តែមាន ការសម្បទានពីបុរសផងដែរ ។

ដោយឡែក​លោកស្រី លំអង ​ប្រធានចលនាស្ត្រី របស់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា គណបក្ស បានជំរុញអោយមានការចូលរួមពីស្ត្រីច្រើន​ ។ ប៉ុន្តែមកពីស្ត្រីខ្លួនឯងទេ ។​ មែនទែនទៅ គណបក្សមិនបានបិទទេ គឺបើកជំហរ ​ហើយថែមទាំងលើកទឹកចិត្តទៅទៀត ​។ ប៉ុន្តែស្ត្រីថ្នាក់មូល ដ្ឋាន យើងដឹងហើយថា មានជួបការលំបាក​បណ្តាលមកពី​បញ្ហាជីវភាពក្រីក្រ ហើយជីវភាពក្រីក្រ នឹងឯងជាឧបសក្គធំ សម្រាប់ក្នុងការធ្វើសកម្មភាពនៅខាងក្រៅនោះ៕





អត្ថបទ ៖ សារ៉ន

0 comments:

Post a Comment