Thursday, May 25, 2017

អ្នកនាង ភិន សុដាលីស ប៉ះជាមួយកូនកាត់រូស្ស៊ី កក្រើកពិភពសិល្ប:...


 News New : ខណៈដែលទើបវិលមកប្រឡូក នៅក្នុងអាជីពសម្ដែងជាថ្មីក្រោយក្លាយជាអ្នកមេម៉ាយ កូនមួយក្ដៅស្រួយដូចដូងដុតអ្នកនាង ភិនសុដាលីស បានក្ដោបក្ដាប់ឱកាសការងារសិល្បៈជាច្រើន ស្របពេលដែលទើបទទួលបានតំណែងតួឯកសម្ដែងប៉ះជាមួយលោក សួន រ៉ានីរ៉ាស៊ីនី ដែលជាកូន កាត់រូស្ស៊ី នៅក្នុងភាពយន្តខ្នាតធំរឿង "ណូលី ណូឡា" ដែលជាភាពយន្ដខ្នាតធំបែបកំប្លែង។

នៅព្រឹកថ្ងៃទី២៥  ឧសភា ផលិតកម្មមហាហង្ស  បានក្រុងពលីចេញថតភាពយន្តខ្នាតធំថ្មីមួយទៀត រឿង " ណូលី ណូឡា " នៅភូមិគ្រឹះរបស់លោក អ៊ិន សុភិន ថៅកែផលិកម្មមហាហង្ស នៅសង្កាត់ ភ្នំ ពេញថ្មី រាជធានីភ្នំពេញ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះអ្នកនាង ភិន សុដាលីស បានសម្ដែង ជាតួឯកប៉ះជាមួយតួឯកប្រុស ជាកូនកាត់រូស្ស៊ី ខណៈដែលគេកំពុងសង្ស័យថាអ្នកទាំងពីរកំពុងមាន ទំនាក់ទំនងស្នេហា។

អ្នកនាង ភិន សុដាលីស បានថ្លែងអោយដឹងថា អ្នកនាងពិតជាសប្បាយចិត្ដដែលបានសម្ដែងប៉ះ ជា មួយលោក សួន រ៉ានីរ៉ាស៊ីនី ជាលើកដំបូងហើយអ្នកនាងរំពឹងថា នឹងសម្ដែងឱ្យបានល្អបំផុត ដោយ មិន អោយបងប្អូនទស្សនិកជនខកបំណងឡើយ ខណៈដែលអ្នកទាំង២ សុទ្ធតែមានទេពកោសល្យ សម្ដែងបានល្អដូចគ្នា ។

ដាលីស បញ្ជាក់ថា មួយរយៈចុងក្រោយនេះ ពិតជាមានពាក្យចចាមអារាមសង្ស័យថា អ្នកនាងមាន ទំនាក់ទំនងស្នេហាជាមួយលោក ស៊ីនី មែនខណៈ ដែលអ្នកនាង និង ស៊ីនី មានទំនាក់នងស្អិតល្មួត នាពេលចុងក្រោយនេះ ។  អ្នកនាងថា មួយរយៈចុងក្រោយរវាងអ្នកនាងជាមួយ លោក ស៊ីនី ក្រៅពី ត្រៀម ថតភាពយន្តរួមគ្នា ក៏មានការងារជាច្រើនទៀត ដែលត្រូវធ្វើរួមគ្នាដែរ។ ដូច្នេះក៏កើតមានការ សង្ស័យថា អ្នកនាងនិងកូនកាត់រូស្ស៊ី មានទំនាក់ទំនងស្នេហាក្រៅឆាក តែការពិតគ្រាន់តែគ្រាន់ តែ ជាទំនាក់ទំនងធម្មតាពាក់ព័ន្ធ និងការងារតែប៉ុណ្ណោះគ្មានអ្វីពិសេសលើសពីនេះទេ ខណៈ ដែលអ្នក នាងមិនទាន់ហ៊ានគិតរឿងស្នេហាជាថ្មី។

លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានថ្លែងឲ្យដឹងថា ដើម្បីឲ្យរឿង "ណូលី ណូឡា" កាន់តែមានភាពទាក់ទាញ នឹងរសជាតិថ្មីមួយ ប្លែកសម្រាប់ជាចំណីអារម្មណ៍បងប្អូនទស្សនិកជន លោកបានតម្រូវអោយតួឯកស្រីអ្នកនាង ភិន សុដាលីស សម្ដែងប៉ះជាមួយលោក ស៊ីនី ដែលជាកូន កាត់រូស្ស៊ី បង្កើតជាឈុតឆាកឌឺដងកាច់កុងគ្នា និងមានឈុតឆាកកំប្លុកកំប្លែងជាង ៨០ភាគរយ។

លោកថា រឿងនេះគ្រោងចំណាយទុនជាង ៦ម៉ឺនដុល្លារ ដើម្បីពង្រឹងគុណភាពសាច់រឿងទាំងមូល ខណៈដែលគ្រោងដាក់បញ្ចាំងនៅអំឡុងខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ៕







អត្ថបទ ៖ Sok Silang ( TNM TV Online)

0 comments:

Post a Comment