Monday, May 29, 2017

៥០ម៉ឺនដុល្លារក្នុង ១ឃុំ របស់បក្សប្រឆាំង សម្តេច ស ខេង បកស្រាយ ២ចំណុច មិនអាចទៅរួច

News New : ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស និង បេក្ខជន ក្រុមប្រឹក្សាឃុំ នៅស្រុកកំពង់ត្របែក និងស្រុកមេសាង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ឧសភា នេះ
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងជាថ្មីម្តងទៀតទាក់ទង ទៅនឹងគោលនយោបាយ របស់គណបក្សសង្គ្រោះជាតិ ដែលថា បើគណបក្សនេះ ជាប់ឆ្នោត នឹង
ទំលាក់ថវិកា ៥០ម៉ឺនដុល្លារ ទៅអោយឃុំ សង្កាត់ នីមួយៗ ក្នុង ១ឆ្នាំៗ ថាជាគោលនយោបាយប្រជា
ភិថុត រឺជាគោលនយោបាយរុញឱ្យខ្លោច រឺរុញឱ្យឆៅ ព្រោះការផ្តល់ថវិកាច្រើនបែបនេះ វាមិនមែន គ្រាន់តែនិយាយតែមាត់ទៅរួចនោះទេ គឺគេត្រូវពិនិត្យមើលចំណូលចរន្តរបស់ជាតិ គេពិនិត្យទៅលើ
លក្ខខណ្ឌពិសេសមួយចំនួនទៀត ។

សម្តេចក្រឡាហោម បានបញ្ជាក់ថា ទី១ ៖ ត្រូវតែភ្ជាប់នឹងលក្ខខណ្ឌពង្រឹងសមត្ថភាព ផ្នែកធនធាន
មនុស្សរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និង ទី២ ៖ ត្រូវតែផ្តល់សិទ្ធិអំណាចទៅអោយឃុំ សង្កាត់ ជាអ្នក អនុវត្ត ។ សម្តេច បានបន្តទៀតថា ជាក់ស្តែងណាស់កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានធ្វើរួច និង
កំពុងធ្វើបន្ត ៣ចំណុច រួមមាន ៖
១. ការផ្ទេរសិទ្ធិអំណាចទៅអោយមូលដ្ឋានឃុំ សង្កាត់ ។
២. ការផ្ទេរធនធានមនុស្សពីថ្នាក់ជាតិទៅអោយថ្នាក់មូលដ្ឋានឃុំ សង្កាត់ ។
៣. ការផ្ទេរថវិកាទៅអោយថ្នាក់មូលដ្ឋានឃុំ សង្កាត់ ដើម្បីអភិវឌ្ឍមូលដ្ឋាន ។
សម្តេច បន្តសង្កត់ធ្ងន់ថា ៣ចំណុចនេះ គឺត្រូវផ្ទេរ និងប្រគល់ព្រមគ្នា មិនមែនសំដៅតែលុយមួយ
មុខនោះទេ ៕







អត្ថបទ ៖ ទូច វណ្ណ:

0 comments:

Post a Comment