Tuesday, May 9, 2017

សម្តេចតេជោ ហ៊ុន សែន ៖ ចាប់ពីថ្ងៃទី១៥ ឧសភា តទៅ តំលៃភ្លើង និងទឹក ចុះថោកជាងមុន

News New : សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រាសាសន៍ថា ចាប់ពីថ្ងៃទី១៥ ឧសភា ២០១៧ តទៅ ប្រជាពលរដ្ឋ ដែលប្រើប្រាស់ទឹកតាមបណ្តាខេត្តនានា ក្រោម ៣ម៉ែត្រគូប ក្នុងមួយខែ គឺត្រូវបានបន្ធូរបន្ថយតំលៃ ។ សម្រាប់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ទឹកពី ៤ - ៧ម៉ែត្រគូប គឺ បញ្ចុះតំលៃពី ៥៥០រៀល មកត្រឹម ៥០០រៀល ។ ចំពោះអគ្គិសនីវិញ គឺ ប្រជាពលរដ្ឋ ដែលប្រើប្រាស់អគ្គិសនីក្រោម ១០គីឡូវ៉ាត់ម៉ោង គឺ បញ្ចុះមកត្រឹមតែ ៤៨០រៀល តែប៉ុណ្ណោះ ។ អ្នក ប្រើប្រាស់ក្រោម ​៥០គីឡូវ៉ាត់ម៉ោងគឺតម្លៃ ៦១០រៀល។ ចំពោះអ្នកដែលប្រើប្រាស់អគ្គិសនី លើសពី ៥០គីឡូវ៉ាត់ម៉ោង ឡើងទៅ គឺតំលៃ ៧៧០រៀល (បណ្តាញរដ្ឋ) ។  រីឯចំពោះអ្នក ប្រើប្រាស់បណ្តាញ ឯកជនវិញគឺតម្លៃ ៧៩០រៀល ដើម្បីជួយសម្រាលនូវការលំបាករបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាស ដែលសម្តេច អញ្ជើញសម្ពោធអគារសាលាខេត្ត និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នេះ ៕



អត្ថបទ ៖ សារ៉ន

0 comments:

Post a Comment