Friday, June 30, 2017

សម្តេច ស ខេង ស្នើឱ្យក្រសួងប្រៃសនីយ៍ ជំរុញការផ្សព្វផ្សាយតាមទូរស័ព្ទ និងពិនិត្យឡើងវិញអំពី...

News New : កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរា ចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឆមាសទី១ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងមហាផ្ទៃ ។

នៅក្នុងកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមពី ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង សាធារណការ និងជាអនុប្រធាន ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន នគរបាលជាតិ អភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ផងដែរ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកប្រចាំឆមាស ទី១ ឆ្នាំ២០១៧នេះបានបង្ហាញថា ក្រុមការងារបានត្រួតពិនិត្យយានយន្ដសរុប ១,៥៧៥,៦៤៦គ្រឿង ក្នុងនោះ រកឃើញយានយន្ដល្មើសចំនួន ១៦៩,៧៣១គ្រឿង ធ្វើការអប់រំ ចំនួន៤៨,៦៣៤គ្រឿង និង ធ្វើការពិន័យចំនួន ១២១,០៩៧គ្រឿង ក្នុងនោះទទួលបានប្រាក់ពិន័យចំនួន ២,៦៧៧,៨២០រៀល។
របាយការណ៍បន្ដថា ការត្រួតពិនិត្យជាតិស្រវឹង បានបន្ដយ៉ាងសកម្មដោយរកឃើញអ្នកបើកបរមាន ជាតិស្រវឹងចំនួន ២,០០០នាក់ ហើយឃាត់ខ្លួនបញ្ជូនសំណុំរឿងទៅតុលាការចំនួន ១៧៧នាក់ (អ្នក បើករថយន្ដ ២២នាក់ និងអ្នកបើកម៉ូតូ ១៥៥នាក់) ។ ការត្រួតពិនិត្យសារធាតុញៀនលើកអ្នកបើកបរ ចំនួន ១៦២នាក់ រកឃើញសារធាតុញៀន ចំនួន ២៥នាក់ ក្នុងនោះអ្នកបើករថយន្ដ ចំនួន ១៨នាក់។

សម្រាប់គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅពាក់កណ្ដាលឆ្នាំ២០១៧ នេះ មានចំនួន ១,៨ ៨៣លើក បណ្ដាលអោយយប់ ៩១៩នាក់ និងរបួស ២,៩៨២នាក់ ដែលស្លាប់ភាគច្រើន នៅរាជធានី ភ្នំពេញ ៩៩នាក់ ខេត្តកណ្ដាល៨០នាក់ និងខេត្តបន្ទាយមានជ័យ ៦៨នាក់ ដែលបង្កឲ្យមានជាគ្រោះ ថ្នាក់នេះ រួមមាន ៖ ការបើកបរលើសល្បឿនកំណត់ ៣៨% មិនគោរពសិទ្ធិ១៦% មិនប្រកាន់ស្ដាំ ១២ % ស្រវឹង ១១% វ៉ាជែង ១០% បត់ ១០% កត្កាយានយន្ដ ៣% ងងុយ ១% និងកត្កាផ្លូវ ១%។

បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦ គឺ កើនឡើង ១៦លើក ហើយអ្នកស្លាប់កើន ១១ នាក់ តែអ្នករងរបួសថយ ២៨២នាក់។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ចំនួនអ្នកស្លាប់ បើប្រើប្រៀបធៀបរយៈពេល ៦ខែ ដើមឆ្នាំ២០១៧ នេះ បើធៀបនឹងរយៈពេល ៦ខែដើមឆ្នាំ២០១៦ គឺអ្នកស្លាប់តែ ៦នាក់ទេ ចាត់ ទុកថា លទ្ធផលដែលយើងបានខិតខំធ្វើនេះ គឺវាស្ថិតនៅដដែលវាអត់មានអីប្រែប្រួលទេ ។

មូលហេតុបង្កគ្រោះថ្នាក់រួមមាន ៖ ការបើកបរលើសល្បឿនកំណត់ ៣៦% មិនគោរសិទ្ធិ ១៦% មិន ប្រកាន់ស្តាំ ១២% ស្រវឹង ១១% វ៉ាជែង ១០% បត់ ១០% កត្តាយានយន្ត ៣% ងងុយដេក ០១% និង កត្តាផ្លូវ ០១%។ នៅក្នុងចំណោមអ្នកស្លាប់ ៩១៩នាក់ ភាគច្រើនជាអ្នកជិះម៉ូតូមានចំនួន ៦៩៦នាក់ ស្មើ ៧៦% (ប្រភេទ១២៥សេសេចុះក្រោម) ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន៥៧១នាក់ ស្មើ ៨២% ហើយសម្តេចក្រឡាហោម ក៏បានលើកឡើងទាក់ទងការបើកបរលើសល្បឿន យើងត្រូវខិត ខំរកវិធានការ។ សម្តេចក្រឡាហោម បានស្នើឲ្យក្រសួងប្រៃសនីយ៍ ទូរគមនាគមន៍ ជម្រុញការផ្សព្វ ផ្សាយតាមទូរស័ព្ទ អំពីសុវត្ថិភាពតាមដងផ្លូវ របៀបរៀបរយតាមដងផ្លូវសាធារណៈ និងពិនិត្យឡើង វិញ ការបំពាក់ផ្លាកសញ្ញា គ្រឿងសញ្ញា និម្មិតសញ្ញា គឺ ដើម្បីដោះស្រាយនូវការកកស្ទះ និងបន្ថយ ល្បឿន ព្រមទាំងដាក់ភ្លើងបំភ្លឺចំណាំងផ្លាតនៅរបាំងបែងចែកទ្រូវផ្លូវ ហើយហេដ្ឋារចនាសម្ព័ន្ធយើង ធ្វើច្រើន ប៉ុន្តែវាមិនស្របជាមួយនឹងកំណើនយានយន្ត ពិសេសនៅរាជធានីភ្នំពេញ៕






សម្រួលអត្ថបទ ៖ ទូច វណ្ណ:
ប្រភព ៖ អគ្គស្នងការនគរបាលជាតិ


Wednesday, June 28, 2017

លោក ទូច វណ្ណ: លើកគំនិត ២ចំណុច ទៅកាន់រដ្ឋាភិបាលកម្ពុជា រឿងគណបក្សនយោបាយ...

News New : នាព្រឹកថ្ងៃទី២៩ មិថុនា នេះ លោក ទូច វណ្ណ: ប្រធានអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍ យុវជន បានសរសេរបង្ហោះក្នុង Page ( Touch Vannak) របស់លោក ដោយបង្ហាញគំនិត  ២ចំណុច ទៅកាន់រដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម ៖
"ខ្ញុំគិតថា រដ្ឋាភិបាលកម្ពុជា គួរពង្រឹង រឺបន្ថែមលើច្បាប់ស្តីពី គណបក្សនយោបាយ ២ចំណុចទៀត ដើម្បីកុំឱ្យមានការសោកស្តាយនៅពេលក្រោយ ៖
ទី១៖ មិនត្រូវបណ្តោយឱ្យបក្សនយោបាយណាមួយ ពេលឃោសនាបោះឆ្នោតចេះ តែសន្យានេះ សន្យានោះ តែមិនធ្វើ ។
ទី២ ៖ មិនត្រូវបណ្តោយបក្សនយោបាយណាមួយ និយាយប៉ះពាល់ ដល់សាសនាជាតិ ប៉ះពាល់ ដល់សីលធម៌រស់នៅ ប៉ះពាល់ដល់ប្រពៃណីទំលៀមទំលាប់ ឬប្រើ ពាក្យអសីលធម៌ឡើយ " ។

លោកបានបន្តទៀតថា " បើមិនពង្រឹងទៅលើបញ្ហា ២ចំណុច ខាងលើនេះទេ ខ្មែរយើងអាចជួប ភាពសោកស្តាយ នាពេលខាងមុខ ព្រោះថា បើអ្នកនយោបាយចេះឃោសនាបំប៉ោង ដើម្បីយក សំលេងឆ្នោត ឱ្យរាស្ត្រសប្បាយចិត្ត ប៉ុន្តែមិនធ្វើតាមសន្យា វាធ្វើឱ្យរាស្ត្រឈឺចាប់ រហូតវាយតំលៃថា អ្នកណាក៏ដូចអ្នកណា? ដូច្នោះវាប៉ះពាល់ទៅដល់បក្សនយោបាយផ្សេងទៀតដែលគេល្អ។ ចំណែក បក្សនយោបាយខ្លះទៀត និយាយប៉ាតណាប៉ាតណី ប៉ះពាល់សាសនារដ្ឋ ប្រមាថម៉ាក់ងាយគេឯង ប្រើពាក្យអសីលធម៌។ ដូច្នោះតើអនាគតក្មេងជំនាន់ក្រោយ នឹងទៅជាយ៉ាងណា? ហើយវាសនាខ្មែរ យើងទាំងមូល នឹងទៅជាយ៉ាងណា" ?


អត្ថបទ ៖ សោភា

Tuesday, June 27, 2017

ពលរដ្ឋ Comments ជុំវិញការទទួលតំណែងជាអភិបាលខេត្តកំពង់ចាម របស់លោក គួច ចំរើន សូមអាន...

News New : បន្ទាប់ពីទទួលតំណែងជាអភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម  នាពេលថ្មីៗនេះ លោក គួច ចំរើន អតីតអភិបាល នៃគណ:អភិបាលខណ្ឌដូនពេញនោះ បានសរសេរបង្ហោះ នៅក្នុង ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ដោយធ្វើការប្តេជ្ញាចិត្ត និងស្នើសុំឱ្យពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ជួយគាំទ្ររូបលោក ដើម្បីសំរេចឱ្យបាននូវភាពល្អប្រសើរជូនខេត្តកំពង់ចាមទាំងមូល។

ខាងក្រោមនេះ គឺជាខ្លឹមសារ ដែលលោក គួច ចំរើន សរសេរបង្ហោះ សូមអាន ៖
" សូមក្រាបថ្វាយបង្គំ​ ព្រះតេជគុណគ្រប់ព្រះអង្គ​ គោរព​ជំរាបសួរ​ជនរួមជាតិ ​ ថ្ងៃនេះខ្ញុំព្រះករុណា ​ខ្ញុំ​បាទ​ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់ទំនុកចិត្តតែងតាំងជាអភិបាខេត្តកំពង់ចាម​  ដោយផ្ដល់លទ្ធភាព​ និង​ឱកាស​អោយខ្ញុំបាទ​ បានថ្វាយបង្គំ​ និង​ បំរើជនរួមជាតិ​ និងការពាររាជរដ្ឋាភិបាល​ នៅលើទឹកដី ខេត្តកំពង់ចាម​ សង្ឃឹមថា ​ ព្រះតេជគុណ​ជនរួមជាតិ​យើង​ នឹងចូលរួមគាំទ្រដល់ខ្ញុំព្រះករុណា ​ខ្ញុំបាទ​ ក្នុងការបំពេញកាតព្វកិច្ចនេះអោយទទួលបានជោគជ័យជាបន្តបន្ទាប់ " ។

ខ្លឹមសារ ដែលលោកអភិបាលខេត្តកំពង់ចាមថ្មី សរសេរបង្ហោះខាងលើនេះ ត្រូវបានអ្នកលេងប្រព័ន្ធ
ផ្សព្វផ្សាយជាច្រើន ធ្វើការ Comments អបអរសាទរ និងគាំទ្រ ព្រមទាំងមានជំនឿចំពោះលោក គួច ចំរើន ថាពិតជាអាចដឹកនាំខេត្តកំពង់ចាម បានល្អប្រសើរ តាមរយ:ស្នាដៃរបស់លោកកន្លងមក ។
សូមអាន Comments ខ្លះៗ ខាងក្រោម ៖









 អត្ថបទ ៖ សារ៉ន

មេឃុំប៉ាតេថ្មី របស់គណបក្សប្រជាជនកម្ពុជា ដាក់ផែនការចំបងៗ ៣ ដើម្បីឱ្យក្លាយជាឃុំគំរូ...

News New : មេឃុំប៉ាតេ ជាប់ឆ្នោតថ្មី លោក ឆាយ ធី បានប្តេជ្ញាចិត្តថា  ពេលដែលលោកចូលកាន់ តំណែងជាមេឃុំ លោកនឹងអភិវឌ្ឍន៍នៅក្នុងឃុំ តាមគោលការណ៍ របស់គណបក្សប្រជាជនកម្ពុជា និងរៀបចំផែនការមុនគេចំនួន ៣ ដូចខាងក្រោម ៖
ទី១៖ ដោយសារតែសហគមយើងទាំងមូល ភាគច្រើនជាបងប្អូនជនជាតិភាគតិច។ អ៊ីចឹងពួកគាត់ ប្រកបរបរកសិកម្ម និងរស់នៅអាស្រ័យផលដោយសារសម្បត្តិធនធានធម្មជាតិ។ ដូច្នោះយើងត្រូវ ផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឱ្យជួយថែរក្សា និង ស្រលាញ់ធនធានធម្មជាតិ ដែលពួកគាត់រស់ អាស្រ័យផលនោះ។
ទី២៖ រៀបចំកសាងផ្លូវ ទៅតាមគំរោងថវិកាជាតិ ។ លោកថា មិនមែនកសាងផ្លូវ ទៅស្រុក ឬខេត្តទេ គឺធ្វើផ្លូវចូលទៅចំការរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ងាយស្រួលដឹកជញ្ជួនផលិតផល កសិកម្មចេញ ដើម្បីលក់ ។ កាលណាមានផ្លូវស្រូលនោះ ខាងអ្នកទិញ នឹងឱ្យតម្លៃខ្ពស់ ដូចនៅក្នុង ស្រុក ឬខេត្ត នោះដែរ ព្រោះមានផ្លូវល្អសម្រាប់ដឹកជញ្ជូន ។
ទី៣៖ លោកនឹងអភិវឌ្ឍន៍នៅក្នុងភូមិតែម្តង គឺអភិវឌ្ឍតាមគោលការណ៍របស់ថ្នាក់ជាតិ ។ យើងធ្វើ តាមជំហ៊ាន ធ្វើបានប៉ុណ្ណាគឺ តាមលទ្ធភាពរបស់ថវិកាថ្នាក់ជាតិ ទម្លាក់អោយគឺយើងធ្វើឱ្យបានស្មើ ភាពគ្នា ដើម្បីតម្លាភាពផងដែរ។

លោកបានបន្តទៀតថា ៖ ដោយសាតែបងប្អូនប្រជាពលរដ្ឋ បានបោះឆ្នោតឱ្យ គណបក្សប្រជាជន កម្ពុជាឈ្នះ ទើបលោកក្លាយជាមេឃុំនេះ ។ ដូច្នោះ លោកត្រូវធ្វើជាមេឃុំដ៏ល្អ និងជាមេឃុំគំរូ គឺធ្វើ យ៉ាងម៉េចឱ្យពលរដ្ឋស្រលាញ់ពេញចិត្ត ក្នុងការដឹកនាំសម្រាប់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ឃុំប៉ាតេ ទាំងមូល ។

សូមបញ្ជាក់ថា ៖ នៅក្នុងឃុំប៉ាតេមានអាសនៈចំនួន ៥ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៣០៩ សម្លេង ស្មើនឹង ២អាសនៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ២៨៩សម្លេង ស្មើនឹង ២ អាសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបាន ២៤៧សម្លេង ស្មើនឹង ១អាសន: ។
( ឃុំប៉ាតេ ស្ថិតនៅក្នុងស្រុកអូរជុំ ខេត្តរតនគីរី )


អត្ថបទ ៖ សារ៉ន
ប្រភព ៖ SON

Monday, June 26, 2017

CNRP ស្នើដាក់ភរិយាលោក ហុង សុខហួរ ជាបេក្ខភាពសមាជិកព្រឹទ្ធសភា ជំនួសលោក...

News New : លោកស្រី គុណ លំអង ភរិយារបស់លោក ហុង សុខហួរ ត្រូវបានថ្នាក់ដឹកនាំគណបក្ស សង្រ្គោះជាតិ ស្នើដាក់ជាបេក្ខភាពសមាជិកព្រឹទ្ធសភា ដើម្បីជំនួសលោក ហុង សុខហួរ ដែលបាន លាលែងពីតំណែង​ កាលពីខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ ។ នេះបើតាមលោក ម៉ម ប៊ុននាង អ្នកនាំ ពាក្យ ព្រឹទ្ធសភា ដែលបានប្រាប់សារព័ត៌មាន នៅព្រឹកនេះ ។

លោក ម៉ម ប៊ុននាង បានបញ្ជាក់បន្ថែមថា ការប្រកាសទទួលស្គាល់ភាពជាសមាជិកព្រឹទ្ធសភារបស់ លោកស្រី គុណ លំអង នឹងធ្វើឡើងនៅក្នុងសម័យប្រជុំព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។ ប៉ុន្តែតំណែងរបស់លោកស្រី ត្រូវពឹងផ្អែកលើសំឡេងគាំទ្រ ៥០ បូក ១ នៅក្នុងព្រឹទ្ធសភា។

លោក ម៉ម ប៊ុននាង បានបន្តទៀតថា លោកស្រី គុណ លំអង ដែលឈរតំណាងនៅភូមិភាគជាមួយ លោក ហុង សុខហួរ អាចក្លាយជា បេក្ខភាពសមាជិកព្រឹទ្ធសភា នាពេលនេះ បានដោយសារតែអ្នក ឈរលេខរៀងបម្រុង ០២នាក់ ដែលនៅខាងមុខលោកស្រី បានលាលែងពីតំណែងនាពេលថ្មីៗនេះ ផងដែរ៕

អត្ថបទ ៖ ឡាង បូរិន

សមិទ្ធផលថ្មីមួយទៀតរបស់សម្តេច ស ខេង ក្នុងស្រុកពាមជរ ត្រូវបានពលរដ្ឋលាន់មាត់ថា...

News New : ស្រុកពាមជរ ជាស្រុកមួយក្នុងចំណោមស្រុក ក្រុង ទាំង១៣ របស់ខេត្តព្រៃវែងនៃព្រះរា ជាណាចក្រកម្ពុជា ។ ស្រុកនេះ មានឃុំចំនួន ១០ តាមបណ្តោយទន្លេធំ និង ទន្លេតូច ។ ប្រហែលជា
៥ រឺ ៦ឆ្នាំមុន ផ្លូវមានការលំបាកខ្លាំងណាស់ពេលភ្លៀងម្តងៗ រអិលមុខរអិលក្រោយ និងត្រូវជាប់ភក់ ពេញកង់ឡានទៀតផង ។ ប៉ុន្តែប៉ុន្មានឆ្នាំនេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រ ជាជនកម្ពុជា បានដឹកនាំកសាងផ្លូវ ដែលលំបាកទាំងនោះឱ្យក្លាយទៅជាផ្លូវល្អ ដែលអាចធ្វើដំណើរ
បានយ៉ាងប្រសើរ ។ ក្នុងនោះ ផ្លូវជាច្រើនខ្សែ និង ស្ពានជាច្រើនកន្លែង ត្រូវបាន និងកំពុងតែកសាង
ក្រោមការដឹកនាំកសាងដោយសម្តេចក្រឡាហោម ស ខេង ក្នុងន័យបំរើផលប្រយោជន៍ជូនបងប្អូន
ប្រជាពលរដ្ឋក្នុងស្រុកពាមជរទាំងមូល។

ទាក់ទងវិស័យអប់រំវិញ សម្តេចក្រឡាហោម ស ខេង បាន និងកំពុងកសាងអគារសិក្សាជាច្រើនខ្នង
សំរាប់ទុកឱ្យប្អូនៗសិស្សានុសិស្សសិក្សារៀនសូត្រ។ ជាក់ស្តែង គឺបច្ចុប្បន្ននេះ អគារសិក្សាដ៏ស្រស់ ០១ខ្នង មាន ១០បន្ទប់ បំពាក់ដោយ តុកៅអី អំពូលភ្លើង និងកង្ហារ បាន និងកំពុងកសាងជិតរួចរាល់
ដាក់សម្ពោធជាផ្លូវការ នាពេលខាងមុខនោះ ដែលស្ថិតនៅក្នុងវិទ្យាល័យ រស្មីសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង កំពុងត្រូវបានបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរកាត់ក្លោងទ្វារសាលា
នេះ លាន់មាត់ថា ស្អាតណាស់ ៕







អត្ថបទ ៖ ទូច វណ្ណ:
រូបភាព ៖ ឡាង បូរិន

ពលរដ្ឋស្រុកបាភ្នំ ខេត្តព្រៃវែង នឹងទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យ ស សុខា

News New : ដើម្បីសម្រួលដល់ទុក្ខលំបាក និងកាត់បន្ថយភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋ នៅថ្ងៃ
ទី៨ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា សហការជាមួយក្រុម​ការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នឹងរៀបចំកម្មវិធី ពិនិត្យ និងព្យាបាលជំងឺ ជូនបងប្អូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ។

ជំងឺ ដែលពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរួមមាន៖ ឱសថសាស្ត្រ  ផ្នែក ជំងឺទូទៅ ផ្នែកជំងឺកុមារ ផ្នែកវះកាត់ខ្នាតតូច រោគស្ត្រី អេកូ ទណ្ឌសាស្ត្រ ...។ល។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រស់នៅទូទាំងស្រុកបាភ្នំ ខេត្តព្រៃវែង អញ្ជើញមកទទួលយក ការ ពិនិត្យ និងព្យាបាលជម្ងឺអោយបានច្រើនកុះករ ដោយឥតគិតថ្លៃ នៅទីតាំងសាលាបឋមសិក្សាកំរ៉ែង​
ដែលស្ថិតក្នុងឃុំស្ពឺ"ក" ស្រុកបាភ្នំ ខេត្តព្រៃវែង ចាប់ពីម៉ោង ៨:៣០ព្រឹក តទៅកុំបីខាន៕



អត្ថបទ ៖ ទូច វណ្ណ:

ឯកឧត្តម កែ គឹមយ៉ាន អំពាវនាវឱ្យគ្រប់សាលារៀន ត្រូវប្រលងពានរង្វាន់តែងកំណាព្យអំពីថ្នាំញៀន

News New : ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអង្គភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវឲ្យគ្រប់សាលារៀន ត្រូវមានការប្រឡងប្រណាំង ពានរង្វាន់ខាងតែងកំណាព្យ អំពីថ្នាំ ញៀន ព្រោះកំណាព្យទាំងនេះ មានសារៈសំខាន់ណាស់ ដែលធ្វើឱ្យយុវជន យុវនារី និង សិស្សសា លា យល់ដឹងកាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន។
ឯកឧត្តម បានថ្លែងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៧ នេះ  ថា “ ខ្ញុំស្នើឲ្យគ្រប់សាលា ប្រឡងប្រណាំងពានរង្វាន់ គឺប្រឡងអំពីតែងកំណាព្យ ការតែងកំណាព្យ នេះ  មានសារៈសំខាន់ណាស់ មុនតែងកំណាព្យបាន សិស្សត្រូវសិក្សា និង ត្រូវមើលសៀវភៅពាក់ ព័ន្ធគ្រឿងញៀនឲ្យបានច្រើន ” ។  លោកបន្ដថា អាជ្ញាធរគ្រឿងញៀន និង សហការជាមួយក្រសួង អប់រំយុវជន និង កីឡា  ដើម្បីផ្តល់ថវិកាជូនអ្នកមានស្នាដៃ ក្នុងការតែងកំណាព្យ ។ ក្នុងឱកាសនោះ ផងដែរ នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ក៏បានបញ្ជាក់ថា បញ្ហាគ្រឿងញៀនមិនអាចចប់បាន នោះ ទេ ។ កម្ពុជា ក៏ធ្លាប់បានចូលរួមប្រជុំក្នុងវេទិការវប្បធម៌អាស៊ាន ដោយបានកំណត់ថា នៅឆ្នាំ២០១៥ អាស៊ានគ្មានគ្រឿងញៀន ។ ប៉ុន្ដែនៅឆ្នាំ២០១៧ បញ្ហាគ្រឿងញៀន នៅមានដដែល៕









អត្ថបទ ៖ អារុណ

Sunday, June 25, 2017

អ្នកលេង Facebook រិះគន់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច ថា...

News New : អ្នកលេង Face book  រិះគន់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានគណបក្ស ហ៊្វុន ស៊ិនប៉ិច ថា តាំងពី ៥៧កៅអី ក្នុងសភា រហូតចុះមក ០កៅអី និងរកតែមេឃុំមួយក៏គ្មានផង នៅតែ ស្រែកក្អេងក្អាងទៀត។ នេះបើយោងតាមការបង្ហោះនៅក្នុង Account Facebook : Pen Sarana's ដូច
ខាងក្រោម ៖



ជុំវិញការរិះគន់ខាងលើនេះ News New យល់ឃើញថា វាជាសិទ្ធិសេរីភាពរបស់មនុស្សគ្រប់រូប នៅ
ក្នុងសង្គមប្រជាធិបតេយ្យ ក៏ប៉ុន្តែសំរាប់អ្នកនយោបាយ មិនខុសពីកីឡាករទេ គ្មានអ្នកណាថា ខ្លួន
ឯងអន់ ឬក៏សារភាពសុំចុះចាញ់គេមុនប្រកួតឡើយ បើទោះបីខ្លួនត្រូវចាញ់ក៏ដោយ ៕

 អត្ថបទ ៖ អារុណ

កីឡាករ កែវ រំចង់ ប្រកាសលក់មួកគុនខ្មែរ Brand Brand ដែលមានសរសេរ...

News New : អតីតជើងខ្លាំងលើសង្វៀនប្រគួត ជាមួយដៃគួ និងជា ម្ចាស់ខ្សែក្រវ៉ាត់ជាច្រើន ទាំងក្នុង និងក្រៅ​ប្រទេស កីឡាករ កែវ រំចង កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ បានប្រកាសលក់ មួកគុនខ្មែរ ដែលលោក​​បានផលិត​ និងកែឆ្នៃដ៏ល្អប្រណីតជាច្រើនម៉ាកនោះ លោក​​បានសរ​សេរ​​នៅ​ក្នុងហ្វេសប៊ុក​របស់​ខ្លួន​ថា " ​បងប្អូនឥឡូវនេះឥវ៉ាន់មកដល់ហើយ សូមបង​ប្អូន​ជួយគាំទ្រផង ខ្ញុំលក់​នេះ ដើម្បីចញ្ចឹមជីវិតប្រពន្ធ​ និងកូនស្រីខ្ញុំបាទ" ។ លោកក៏បានសរសេរបន្ថែមថា ​" សូមបង​ប្អូនជួយ ទិញផង មួកមួយតំលៃ​ $9.50 មួក Brand Brand បងប្អូនអាចទំនាក់​ទំទងលេខ​ខ្ញុំបាទផ្ទាល់ ​តាមលេខ​ទួលរស័ព្ទនេះ 098 972 397 "។

គួរបញ្ជាក់ផងដែរថា ៖ បន្ទាប់ពីកីឡាករ កែវ​ រំចង  បានបាត់មុខពីសង្វៀនមួយរយៈចុងក្រោយនេះ​គឺដោយសារ​រូបលោក​អស់​ដៃ​​គួ​​ប្រគួត​ ។ ស្រាប់តែ​​ថ្ងៃនេះ ​​ទើបឃើញ​លោក​ប្រកាស​លក់​មួក ដើម្បី បានកម្រៃខ្លះចិញ្ចឹមប្រពន្ធ និងកូន​ ដែល​មួកនោះមាន​សរេសរជាឈ្មោះលោក មានទាំងភាសាខ្មែរ និងភាសា​អង់​គ្លេស​ ផង​ដែរ​៕

អត្ថបទ ៖ អារុណ
ប្រភព ៖ Sokhak Online News

Saturday, June 24, 2017

លោក នួន ផារ័ត្ន ទទួលតំណែងជាអភិបាលរង រាជធានីភ្នំពេញ

News New : យុវជនវ័យក្មេង លោក នួន ផារ័ត្ន ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជា អភិបាលរង នៃ
គណ:អភិបាលរាជធានីភ្នំពេញ នេះបើតាមអនុក្រឹត្យស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ
លេខ ៦៦២ អនុក្រ. តត ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ថ្មីៗនេះ។



អត្ថបទ ៖ ឡាង បូរិន