Thursday, June 1, 2017

ព្រាប សុវត្ថិ ឈរពីក្រោយសម្តេច ហ៊ុន សែន តែអ្នកចំរៀងបក្សសង្គ្រោះជាតិ ដើរចេញពីបក្ស..?

News New : ម្ចាស់​សំនៀង​បទ ​«​ យួន​ចូល​ស្រុក​ហើយ ​» ​ដ៏​ស្រស់​សោភា ​កញ្ញា ​សូ ​ធា​រ៉ា ​បាន​ចេញ​មក​ប្រកាស​ដើរចេញ​ពី​គណបក្ស​សង្រ្គោះ​ជាតិ ​គឺ បន្ទាប់ពី​បាន​រង​ការ​ជេរប្រមាថ​យ៉ាងធ្ងន់ធ្ងរពី​អ្នក គាំទ្រ ​ក៏ដូចជាគណបក្ស​សង្រ្គោះ​ជាតិ​នោះ។ក្រៅពី​ការប្រកាស​ដើរចេញ​ពី​គណបក្ស​ប្រឆាំងហើយ ​កញ្ញា ​ធា​រ៉ា ​ក៏បាន​ប្រកាស​ចូលរួមបក្សកាន់អំណាច  ​ក៏បានចូលរួម​ដង្ហែ​របក្ស​នេះ នាថ្ងៃទី២ ​មិថុនា ​នេះ​ផង​ដែរ​ ។

ធា​រ៉ា ​គឺជា​តារាចម្រៀង​មួយ​រូប ​ដែល​បាន​ធ្វើសកម្មភាព​យ៉ាងសកម្ម​ក្នុង​ការឃោសនា​រក​សំឡេង ឆ្នោត​ជូន​គណបក្ស​សង្រ្គោះ​ជាតិ​ កាលពី​ឆ្នាំ២០១៣ ​ក៏ដូចជា​នៅក្នុង​ក្បួន​បាតុកម្ម​របស់​គណបក្ស​សង្រ្គោះ​ជាតិ ​ពេល​ដែល​ពួកគេ​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ផង​ដែរ​ ។ ធា​រ៉ា ក៏​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​តាមរយៈ​ការ​ច្រៀង​ចម្រៀង​មាន​ចំណងជើង​ថា ​«​យួន​ចូល​ស្រុក​ហើយ​» ​រួម​និង​បទ​ជាច្រើន​ផ្សេងទៀត​។
ក្នុង​វីដេអូនៅ​ល្ងាច​ថ្ងៃទី០១ ​ខែមិថុនា ​ឆ្នាំ២០១៧នេះ ​កញ្ញា ​ធា​រ៉ា ​បាន​និយាយ​ថា ​សកម្មភាព​របស់​កញ្ញា ​នា​ពេល​កន្លងទៅ​បាន​ដើរខុស ​ព្រោះតែ​ការឃោសនា ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ។ ​ធា​រ៉ា ​បាន​បន្ត​ថា ​ការយល់​ខុស ​របស់​កញ្ញា ​បាន​ធ្វើឲ្យ​កញ្ញា ​ជួប​ទុក្ខ​លំបាក​ជាច្រើន ​ពេល​រួមរស់​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ ​តាំងពី​មាន​រថយន្ត​ជិះ ​រហូតដល់​ជិះ​ម៉ូតូឌុប ​ប៉ុន្តែ​គ្មាន​ថ្នាក់ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ណា​ម្នាក់​ធ្វើ​ដឹងឮ ​និង​ជួយ​ទុក្ខធុរៈ​របស់​កញ្ញា​នោះ​ឡើយ​។

ធា​រ៉ា ​ដែល​ធ្លាប់​រង​ការ​ជេដៀល​សកម្មជន​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ថា ​« ​ជន​ក្បត់ជាតិ ​ជន​លក់​ក្បាល ​និង​ជា​អាយ៉ង​យួន​ » ​ជាដើម​នោះ ​បាន​ប្រកាស​មិន​ខ្លាច​ការ​ជេរប្រមាថ​បន្ត​ទៀត​ ពីសំណាក់​អ្នកគាំទ្រ ​និង​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ឡើយ ​ព្រោះ​ការពិត ​និង​ភាព​ឈឺចាប់​គ្មាន​នរ ណា​ដឹង​ជាង​រូប​កញ្ញា ​នោះ​ឡើយ​។

ចំណែកឯកំពូលតារាចំរៀងល្បីៗជាច្រើនរូប បែរជាចូលរួមគាំទ្រ និងដង្ហែរក្បួនឃោសនាជាមួយ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេច ហ៊ុន សែន នាព្រឹកម៉ិញនេះ ទៅវិញ ។ ជាក់
ស្តែងកំពូលតារាចំរៀងលោក ព្រាប សុវត្ថិ ឈរលើឡានក្បែរសម្តេច ហ៊ុន សែន ឃោសនា ពេញ
ទីក្រុងភ្នំពេញ ។ លើសពីនេះទៅទៀត តារាចំរៀងល្បីៗជាច្រើនទៀត ដូចជា ៖ កញ្ញា ឱក សុគន្ធ កញ្ញា កញ្ញា សុគន្ធ នីសា លោក ឆន សុវណ្ណារាជ និង​លោក ណុប ប៉ាយ៉ារិទ្ធ ព្រមទាំងតារាចំរៀង តារាកំប្លែង តារាភាពយន្ត ជាង ៧០នាក់ទៀត ក៏បានចូលរួមដង្ហែរក្បួនឃោសនាជាមួយបក្សប្រជា ជនកម្ពុជា ផងដែរ៕

អត្ថបទ ៖ វណ្ណ:

0 comments:

Post a Comment