Sunday, June 11, 2017

តែងតាំងអគ្គនាយក ទទក ថ្មី អគ្គនាយកចាស់ ហាក់មិនសប្បាយចិត្ត រដ្ឋមន្ត្រីព័ត៌មាន អត់ដឹង?

News New : បើតាមការសរសេរបង្ហោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម របស់លោក គឹម គុណវឌ្ឍ ជាអតីតអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (ទទក) ជូនពរលោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិ កម្ពុជាថ្មី គឺហាក់បីដូចជា មិនសូវពេញចិត្តសោះ ព្រោះតែលោកបានប្រើពាក្យថា " សូមលោកអ្នក ជ្រាប និងជូនពរជោគជ័យលោកអគ្គនាយក ឃឹម វុទ្ធី ទទួលបានជោគជ័យ " ។ ចំណែកឯកឧត្តម
ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលអ្នកគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ផ្ទាល់វិញ  ក៏បានធ្វើការ Comments ជាមួយនឹងអ្នកលេង Face book តៗគ្នាដែរថា ឯកឧត្តមរដ្ឋមន្ត្រី គឺមិនបាន
ដឹងពីការតែងតាំងលោក ឃឹម វុទ្ធី ជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជាថ្មីនោះឡើយ ។ ក្នុងនោះ គឺ
ឯកឧត្តមរដ្ឋមន្ត្រី បាន Comments ថា " ហេតុអីខ្ញុំអត់ដឹងសោះអ៊ីញ្ចឹង? តើចេញតាមណាវិញ? ព្រោះ
អត់មានអ្នកណាមកឆ្លងយោបល់ ឬសុំមតិឯកភាពផង " ។

អត្ថបទ ៖ អារុណ

0 comments:

Post a Comment