Monday, June 12, 2017

ពលរដ្ឋ រងចាំមើល តើបញ្ជារបស់លោក ជូន សុវណ្ណ ឱ្យចាប់ជនបើកឡានកៀរ និងដកកាំភ្លើងបាញ់...

News New: នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានចេញបញ្ជាអោយកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនជនដែលបើករថយន្តទៅកៀរ រថយន្តគេហើយ ថែមទាំងដកកាំភ្លើងបាញ់គេទៀត  មិនត្រឹមតែប៉ុណ្ណោះ  ថែមទាំង ចុះពីលើរថយន្ត ដកកាំភ្លើងឈរចាំបាញ់គេនោះឲ្យបាន  ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។  បញ្ជារបស់លោក ជួន សុវណ្ណ គឺធ្វើឡើងបន្ទាប់ពីមានការភ្ញាក់ផ្អើល និងចែកចេញតៗគ្នា ពេញបណ្តាញសង្គមហ្វេស ប៊ុកដែលបង្ហាញពីសកម្មភាពបុរសម្នាក់ បើកបរឡានបាឡែនពណ៌ទឹកមាស​ ពាក់ស្លាកលេខ​ភ្នំពេញ 2AM - 2762​ មួយគ្រឿង បើកបរដោយជនមិនស្គាល់មុខ ​ ទិសដៅស្របគ្នា​ បានជិះមកវ៉ាខាងស្តាំដៃ ហើយបុកកញ្ចក់ឡានបុរសម្នាក់ រួចជិះតាមហើយស៊ីផ្លេអោយគាត់ឈប់​ដោះស្រាយ។តែឡាននោះ បែរជាបង្អង់ល្បឿន​ បើកកញ្ចក់ឡាន ហើយបាញ់មួយគ្រាប់បំរុងសំលាប់ជនរងគ្រោះតែម្តង​  ។ ប៉ុន្តែ ជាសំណាងល្អ ដែលមិនត្រូវ​ បុរសនោះ។

បន្ទាប់មកឡាននោះ ក៏អែបស្តាំហើយអ្នកបើកបរចេញមកក្រៅ កាន់កាំភ្លើងជាប់នឹងដៃ​ រងចាំឡាន ជនរងគ្រោះ ដែលអែបស្តាំឈប់នៅក្រោយឡានរបស់ជនបង្កហេតុ​  ដោយសារតែមានភាពភ័យ ខ្លាចពេក ជនរងគ្រោះ ក៏បើកឡានថយក្រោយ​ ដើម្បីរកទីតាំងសុវត្ថិភាព ​ គ្រប់សកម្មភាពទាំងអស់ មាននៅក្នុងកាមេរ៉ាសុវត្ថិភាព​ជាភស្តុតាង។

​ជុំវិញករណីខាងលើនេះ News New ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គួរពង្រឹងរឿង
ការប្រើប្រាស់អាវុធខុសច្បាប់ ការលក់ដូរអាវុធខុសច្បាប់ និងបាញ់បោះសេរី ព្រមទាំងការរួចផុត
ពីការចាប់ខ្លួន ឬរួចពីទោសពៃ ដោយសារមានអំណាច និងមានលុយនោះ ៕


អត្ថបទ ៖ អារុណ

0 comments:

Post a Comment