Tuesday, June 13, 2017

សម្តេច ស ខេង ដកតួនាទីលោក លឹម​ ចំណាន ពីអនុប្រធានការិយាល័យ មកជាមន្ត្រីធម្មតា ព្រោះតែ...

News New : នៅទីបំផុត លោកវរសេនីយ៍ទោ លឹម ចំណាន នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល គឺ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចដកតំណែង និងបន្ថយស័ក្តិមន្រ្តីនគរបាល លឹម ចំណាន ដែលបាន បើករថយន្តកៀរ និងដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋ តាមបណ្តោយផ្លូវជាតិលេខ១ ហើយ ដែល ការប្រកាសដកតំណែង និងដកស័ក្តិមន្រ្តីនគរបាលរូបនេះ បានធ្វើអោយប្រជាពលរដ្ឋ និងមហាជន សម្តែងការអបអរសាទរ និងកោតសរសើរសម្តេចជាខ្លាំង។

បើតាមលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ ថា ដោយយោងទៅតាមការស្នើរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្តេចក្រឡាហោម ស ខេង បានចាត់វិធានការយ៉ាងធ្ងន់ធ្ងរបំផុតទៅលើមន្រ្តីនគរបាលសក្តិ៤កន្លះ លោក លឹម ចំណាន ដើម្បីជាការព្រមាន និងដាក់ទណ្ឌកម្មចំពោះទោសកំហុស ដ៏ធ្ងន់ធ្ងរ របស់មន្រ្តី នគរបាលរូបនេះ។

បើតាមលោក អ៊ាវ ចំរើន បានបន្តទៀតថា ទណ្ឌកម្មដែលដាក់លើលោក លឹម ចំណាន នេះរួមមាន៖ ព្រមានជាលាយលក្ខណ៍អក្សរមិនឲ្យមានលើកទី២,បន្ថយឋានន្តរសក្តិពីវរសេនីយ៍ទោ មកត្រឹមជាវរ សេនីយ៍ត្រី និងដកតំណែងពីអនុការិយាល័យ មកជាមន្ត្រីនគរបាលធម្មតាវិញ។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧  វេលាម៉ោង១៧ និង៥៨នាទី លោក លឹម ចំណាន បានបើករថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2762 តាមបណ្តោយផ្លូវជាតិ លេខ១ ។ លុះមានបើកជិតដល់បុរីប៉េងហួតបឹងស្នោរ ក្នុងទិសដៅស្របទិសគ្នា ជាមួយរថយន្តមួយ គ្រឿងទៀត បានបើករថយន្តជែងខាងស្តាំ ហើយក៏ទៅប៉ះជាមួយរថយន្តមួយគ្រឿងទៀត ប៉ះកញ្ចក់ ហើយមិនព្រមឈប់ដោះស្រាយទេ បែរជាបង្អង់ល្បឿនរថយន្តបើកញ្ចក់បាញ់មួយគ្រាប់គំរាមម្ចាស់ រថយន្តដែលប៉ះគ្នានោះ ហើយបើកគេចខ្លួនតែម្តង។

ជុំវិញការសម្រេចដាក់ទណ្ឌកម្មរបស់សម្តេចក្រឡាហោម ស ខេង ទៅលើលោក លឹម ចំណាន នេះ
News New សូមធ្វើការគាំទ្រ និងកោតសរសើរដ៏ស្មោះចំពោះទឹកចិត្តអាណិតស្រលាញ់ និង រកយុត្តិ
ធម៌ជូនប្រជាពលរដ្ឋ ដោយមិនការពារ អ្នកមានអំណាច មានលុយ ជាពិសេស លោក លឹម ចំណាន ជាកូនប្រុសរបស់ឯកឧត្តម ប៉ុល លឹម ដែលជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ នោះទៅទៀត ។ ប៉ុន្តែ សម្តេច មិនការពារ បែរជាដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរថែមទៀត ពិតជាគួរឱ្យគោរពមែន។ លើសពី
នេះទៅទៀត ចំណាត់ការរបស់សម្តេចក្រឡាហោម ស ខេង ពិតជាការព្រមានដ៏ល្អ និងជាគំរូ ដល់
កូនអ្នកធំ អ្នកមានលុយ ដទៃទៀត ដែលតែងតែដើរធ្វើបាបពលរដ្ឋតូចតាច អោយដឹងថា បច្ចុប្បន្នគឺ
មិនមែនដូចពីមុនទេ កុំចេះតែហ៊ាន។ ដូច្នោះ ត្រូវបញ្ឈប់ជាបន្ទាន់ទៅ គឺប្រយ័ត្នបាត់ទាំងបុណ្យសក្តិ
បាត់ទាំងកិត្តិយស និងជាប់ពន្ធនាគារទៀតនោះ៕

អត្ថបទ ៖ ទូច វណ្ណ:
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 070 855 456 / 068 855 456 / 085 855 456

0 comments:

Post a Comment