Friday, June 16, 2017

លោក សែម រតនា នឹងទៅកាន់តួនាទីជា នាយរងការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ឆាប់ៗនេះ

News New : ដោយការខិតខំប្រឹងប្រែងបំពេញបេសកកម្មការងារ ទាំងថ្ងៃ ទាំងយប់ ក្នុងរយ:ពេលជា ច្រើនឆ្នាំមកនេះ របស់លោកអនុសេនីយ៍ទោ សែម រតនា ថ្មីៗនេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បាន តែងតាំងលោកអនុសេនីយ៍ទោ សែម រតនា ទៅជានាយរងការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ​ និងតំឡើងឋានន្តរស័ក្តិពីអនុសេនីយ៍ទោ ទៅជាអនុសេនីយ៍ឯក នេះបើ យោង តាមប្រកាសលេខ ១៥៩៣ ប្រ.ក ស្តីពីការតែងតាំងមុខតំណែង និងតំឡើងឋានន្តរស័ក្តិមន្ត្រី នគរ បាលជាតិ នៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ៕







អត្ថបទ ៖ អារុណ

0 comments:

Post a Comment