Friday, June 2, 2017

សម្តេច ស ខេង ថា បក្សប្រជាជនកម្ពុជា មាន ៧ចំណុច ដែលបក្សផ្សេងគ្មាន រឺមិនអាចធ្វើបាន...

News New : ថ្លែងក្នុងឱកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ ដែលរៀបចំដោយមន្ទីរ
បក្សក្រុងព្រៃវែង ខេត្តព្រៃវែង ដែលមានសមាជិក សមាជិកាចូលរួម ៥១០០នាក់ នាព្រឹកថ្ងៃទី២ ខែ
មិថុនា នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានក្រុម ការងារថ្នាក់កណ្តាលចុះជួយខេត្តព្រៃវែង បានបញ្ជាក់ថា  គណបក្សប្រជាជនកម្ពុជា  មានលក្ខណ: ពិសេស ៧ចំណុច ដែលគណបក្សផ្សេងៗ មិនអាចមាន និងមិនអាចធ្វើបាន ដូចខាងក្រោម ៖
១. គោលនយោបាយត្រឹមត្រូវ ដែលនាំទៅរកសន្តិភាពពេញបរិបូរ និងការអភិវឌ្ឍពេញលេញ ។
២. ស្នាដៃធំៗជាប្រវត្តិសាស្ត្រជាច្រើន ដែលបក្សផ្សេងៗគ្មាន ។
៣. បទពិសោធការគ្រប់គ្រង ដឹកនាំគ្រប់គ្រាន់តាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម ។
៤. ធនធានមនុស្សពិតប្រាកដ និងបំពេញការងារបានល្អប្រសើរ ។
៥. រចនាសម្ព័ន្ធគ្រប់គ្រងរឹងមាំ តាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម ។
៦. មានសាមគ្គីភាព និងឯកភាពជាតិរឹងមាំ តាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម ។
៧. ធ្វើសកម្មភាពគ្រប់យ៉ាង ដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិគ្រប់ពេលវេលា ។
សម្តេចក្រឡាហោម ស ខេង បន្តទៀតថា ដោយគណបក្សប្រជាជនកម្ពុជា មានលក្ខណ:ពិសេស
ដែលបក្សផ្សេងៗ មិនអាចមាន និងមិនអាចធ្វើបាន បែបនេះ បងប្អូនប្រជាពលរដ្ឋគួរតែបោះឆ្នោត
ជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត ដើម្បីសន្តិភាព និងការអភិវឌ្ឍ ជានិច្ចនិរន្តរ៍តរៀងទៅ ៕
















 អត្ថបទ ៖ ទូច វណ្ណ:

0 comments:

Post a Comment