Thursday, June 1, 2017

បក្សប្រឆាំង ថាបើខ្លួនឈ្នះឱ្យសម្តេច ស ខេង ធ្វើឧបនាយករដ្ឋមន្ត្រីដដែល តែសម្តេច ហ៊ុន សែន ថា...

News New : បើតាមសម្ដេច ហ៊ុន សែន ថ្លែងមុនចេញក្បួនហែរឱ្យដឹងថា សម្តេចបានជួបគ្នាជាមួយ សម្ដេចក្រឡាហោម ស ខេង មុនមកកាន់ទីប្រមូលផ្ដុំសកម្មជន នៅផ្លូវ ៦០ម៉ែត្រ ថា ជំនួបខ្លីជាមួយ សម្ដេចក្រឡាហោម ទទួលព័ត៌មានថា ខាងគណបក្សសង្គ្រោះជាតិ គេថា បើខាងគេឈ្នះ គេអោយ សម្ដេចក្រឡាហោម ស ខេង ធ្វើជាឧបនាយរដ្ឋមន្ត្រី ដដែល។

ថ្លែងបែបចំអក សម្ដេច ហ៊ុន សែន ថា "បើខ្លួនឈ្នះយកចុះ" ។ ក្នុងន័យនេះ សម្តេចចង់សំដៅថា បើ គណបក្សសង្គ្រោះជាតិ ឈ្នះ គឺយកទាំងអស់ទៅ មិនបាច់ឱ្យគណបក្សប្រជាជនទេ។ សម្ដេចបន្តថា ពាក្យឈ្នះនេះ ចេញពីបក្សប្រឆាំងគ្រប់ការបោះឆ្នោតទាំងអស់ តែមិនដែលឈ្នះ អ្នកឈ្នះ គ្មានអ្នក ណា ក្រៅតែពីគណបក្សប្រជាជនឡើយ។

ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា ការចង់ឈ្នះគណបក្សប្រជាជន កម្ពុជា មិនមែនជាការងាយដូចពាក្យថាពេកទេ ។

ជុំវិញការលើកឡើងរបស់គណបក្សសង្គ្រោះជាតិ ថា បេគណបក្សខ្លួនឈ្នះឆ្នោត នឹងអោយសម្តេច
ក្រឡាហោម ស ខេង ធ្វើឧបនាយករដ្ឋមន្ត្រី ដដែល អ្នកវិភាគរបស់ News New យល់ឃើញថា ៖ ជា
ការបំបែកបំបាក់ផ្ទៃក្នុងបក្សប្រជាជនកម្ពុជា និងជាការទាញយកប្រជាប្រិយភាពអោយបក្សខ្លួនតាម
រយ:ការបំភាន់សាធារណមតិឱ្យយល់ច្រលំ និងទាញយកប្រជាប្រិយភាពរបស់សម្តេចក្រឡាហោម ស ខេង ជូនបក្សខ្លួន ព្រោះតែបក្សសង្គ្រោះជាតិ ខ្លួនឯងលែងមានអ្វីនិយាយទៀតនោះ៕

អត្ថបទ ៖ ទូច វណ្ណ:

0 comments:

Post a Comment