Thursday, June 22, 2017

លោក គិត ទ្រី អភិបាលស្តីទីខេត្តរតនគីរី ប្រជុំផ្សព្វផ្សាយពីនីតិវិធី នៃការចូលកាន់តំណែងឃុំ សង្កាត់

News New : នាព្រឹកថ្ងៃទី២២ ខែមិថុនា​ នេះ​ លោក​ គិត​ ទ្រី​ អភិបាលស្តីទី​ ខេត្តរតនគីរី បានអញ្ជើញ បើកកិច្ចប្រជុំផ្សព្វផ្សាយ​ និង ប្រកាស​សេចក្តីណែនាំ ពាក់ព័ន្ធដំណើរការប្រកាសចូលកាន់តំណែង របស់ក្រុមប្រឹក្សាឃុំ​  សង្កាត់​ អាណត្តិទី៤​ ។

ក្នុងឱកាសនោះដែរ លោក​ គិត​ ទ្រី​ បានលើកឡើងថា គោលបំណងនៃកិច្ចប្រជុំនេះ​ គឺដើម្បីណែនាំ ផ្សព្វផ្សាយអំពីនីតិវិធី​ ទម្រង់បែបបទ​ និងរបៀបរបបជួយសម្របសម្រួល​ គាំទ្រដល់ដំណើរការ ក្នុង ការរៀបចំលើកដំបូង​ ដើម្បីប្រកាសសុពលភាព​  និងចូលកាន់តំណែងរបស់ក្រុមប្រឹក្សាឃុំ​ សង្កាត់​ អាណត្តិទី៤​  ដែលនឹងត្រូវឈានចូលមកដល់ក្នុងកំឡុងពេលដ៏ខ្លីខាងមុខនេះ​ ។





0 comments:

Post a Comment