Friday, June 23, 2017

មហាជន នាំគ្នារិះគន់តំណាងរាស្ត្របក្សប្រឆាំង ២ចំណុច...

News New : ប្រភពពីមជ្ឈដ្ឋាននានា ក៏ដូចជា អ្នកតាមសកម្មភាពក្នុងរដ្ឋសភា អ្នកសារព័ត៌មាន អ្នក ផឹកកាហ្វេ អ្នកប្រើហ្វេសប៊ុក បានរិះគន់តំណាងរាស្ត្របក្សសង្គ្រោះជាតិ ជុំវិញការបំពេញការងារនៅ ក្នុងរដ្ឋសភា។ ក្រោយពីសំយោគមតិរិះគន់ទាំងនោះ ពួកគេថា អ្នកណាៗក៏ដឹងដែរថា តំណាងរាស្ត្រ បក្សប្រឆាំង ពូកែខាងរិះគន់រដ្ឋាភិបាលឲ្យគេប្រកាន់យកច្បាប់របៀបរបបល្អក្នុងសង្គម។ តែផ្ទុយទៅ វិញខ្លួនឯង កំពុងរុញសភាឲ្យគ្មានសណ្ដាប់ធ្នាប់ គ្មានច្បាប់ទំលាប់ទៅវិញ។

អ្នករិះគន់បន្តថា ​យើងត្រូវហ៊ានរិះគន់អ្នកដែលពូកែរិះគន់គេវិញ ប្រសិនបើក្រុមនោះដើរខុសពីច្បាប់ ព្រោះយើងចង់អោយរដ្ឋសភាមានសណ្ដាប់ធ្នាប់មួយ ជាសភាប្រជាធិបតេយ្យ នៅក្នុងសម័យនីតិរដ្ឋ ដែលបក្សប្រឆាំងខ្លួនឯងចង់បាន។

យ៉ាងហោចណាស់ក៏មាន ០២ចំណុចសំខាន់ ដែលអ្នករិះគន់ សំគាល់ឃើញថា  ក្រុមតំណាងរាស្ត្រ បក្សប្រឆាំងកំពុងដើរទៅឆ្វេង ។ អ្នករិះគន់លើកឡើងថា ពេលអង្គសភា ជជែកពិភាក្សា និងអនុម័ត ច្បាប់ តំណាងរាស្ត្របក្សប្រឆាំង តែងបង្ហាញឲ្យមហាជនមើលឃើញ ពីចំណុចអសកម្មរបស់ខ្លួន ។

១. បើកាលណារដ្ឋសភាជជែក និងអនុម័តច្បាប់ ដែលខ្លួនគិតថា មិនមានប្រយោជន៍  មិនចំណេញ ដល់នយោបាយរបស់ខ្លួន ខ្លួនប្រកាសពហិកា ពោលគឺមិនចូលប្រជុំ ។ តើហេតុអ្វីបានជាមិនចូល ? បើចូលខាតពេលប៉ុណ្ណា? ខាតអស់ប៉ុន្មានលុយទៅ? បើចូលទៅជជែកវែកញែកលើច្បាប់នោះ យ៉ាង ណាក៏ធ្វើឲ្យមានការប្រែប្រួលគ្រាន់បើដែរ។ ក្រៅពីនេះក៏ធ្វើអោយមហាជនគេក៏មើលឃើញថា បក្ស ប្រឆាំង មិនមែនចេះតែប្រឆាំងអត់ដឹងក្បាល កន្ទុយនោះទេ គឺ ខំតស៊ូមតិស្របច្បាប់អស់ពីលទ្ធភាព របស់ខ្លួនហើយ ។ ចុះម៉េច​មកនិយាយក្រៅសភា ធ្វើសន្និសីទកាសែត …......ខណៈដែលសភាកំពុង ដំណើរការ​ប្រជុំទៅវិញ? ឬធ្វើឲ្យតែចំណេញនយោបាយ​បំភាន់ប្រជាជន?
២. ក្នុងករណី ដែលខ្លួនចូលរួមប្រជុំសភាពេញអង្គវិញ ជារឿយៗ ​តំណាងរាស្ត្របក្សឆាំង មួយចំនួន តែងលើកឡើងខុសពីប្រធានបទ ឬរបៀបវារៈ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍សភាបានកំណត់ ។ ករណីជាក់ស្ដែងពេលសភាប្រជុំពេញអង្គពិភាក្សា និង អនុម័តច្បាប់បង្កើនចំនួនសមាជិកព្រឹទ្ធសភា ០១រូប ថែមទៀតនោះ តំណាងរាស្ត្របក្សប្រឆាំង បែរជាទៅលើកសំណើឱ្យអង្គសភាឲ្យជួយការពារ អភ័យឯកសិទ្ធិតំណាងរាស្ត្រទៅវិញ ប៉ុន្តែទោះយ៉ាងណាសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៅតែ ឆ្លើយតប « កុំអោយតែតំណាងរាស្ត្រប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ »។ ក្នុងអង្គប្រជុំសភាដដែលនោះ តំណាងរាស្ត្រខាងបក្សប្រឆាំង បែរជាទាមទារឲ្យតំណាងរដ្ឋាភិបាល បកស្រាយឆ្លើយបំភ្លឺរឿង រោង ចក្រកាត់ប្រាក់កម្មករ ក្រោយការបោះឆ្នោត ដែលត្រូវ សម្ដេចក្រឡាហោម ស ខេង បង្រៀនថា ត្រូវ ស្នើទៅរដ្ឋាភិបាល តាមរយៈប្រធានរដ្ឋសភា មិនទាន់ដល់ពេលឆ្លើយ មិនអាចឆ្លើយពេលនេះភ្លាមៗ បានទេ​ ។ ទាំងនេះ​ ត្រូវអ្នកតាមដាន ចោទជាសំណួរថា ហេតុអ្វីតំណាងរាស្ត្របក្សប្រឆាំង ប៉ាតណា ប៉ាតណី ខុសរបៀបវារៈ និងធ្វើខុសក្បួនដូច្នេះ រឺចង់ប្រាប់គេថា ខ្លួនចង់ធ្វើអ្វីស្រេចតែចិត្ត មិនចាំបាច់ គោរពតាមឋានានុក្រម មិនចាំបាច់គោរពប្រធានរដ្ឋសភា?
សូម្បីតែគណបក្សខ្លួន ក៏មានប្រធានបក្សដែរ រឺពួកខ្លួនមិនគោរពប្រធាន អនុប្រធានបក្សដែរ មិនដឹង ? ព្រះអើយមិនទាន់ក្លាយជាបក្សកាន់អំណាចដឹកនាំរដ្ឋាភិបាល និងរដ្ឋសភាផង។ ប៉ុណ្ណឹងទៅហើយ ចុះទំរាំតែបានកាន់អំណាចក្នុងដៃមិនដឹងរញ៉េរញ៉ៃប៉ុណ្ណាទេ? ឥតរបៀប! ឥតសណ្ដាប់ធ្នាប់ប៉ុណ្ណាទេ ក្នុងរដ្ឋសភានោះ ?  កែបានកែទៅ កុំឲ្យហួសពេល កុំបង្រៀនអ្នកជំនាន់ក្រោយ ឲ្យដើរតាមគន្លងឥត​ច្បាប់របស់ខ្លួន។
ហិហិ! រឿងចំលែកមួយទៀត គេនៅតែឆ្ងល់អត់បាត់ ករណីបក្សប្រឆាំង បែរជាជំទាស់ រឺមិនលើកដៃ អនុម័ត ពេលដែលច្បាប់នោះ ផ្ដល់ប្រយោជន៍ដល់ប្រជាជន និង មន្ត្រីរាជការ ។ ឧទាហរណ៍ ៖ ជាក់ ស្ដែង ​កាលពីសភាអនុម័តលប់ប័ណ្ណបើកបរម៉ូតូកម្លាំង125CC ចុះដើម្បីសម្រាលបន្ទុកប្រជាជនបក្ស ប្រឆាំងបែរជាជំទាស់ ។ អត់យល់ ! នៅពេល ដែលសភាអនុម័តដំឡើងប្រាក់ខែមន្ត្រីរាជការ ក្នុងឆ្នាំ ២០១៧ បក្សប្រឆាំង មិនលើកដៃអនុម័តនោះទេ ។ កាន់តែអត់យល់ ! ក្រែងគិតប្រយោជន៍ប្រជាជន និងមន្ត្រីរាជការ ? ហេតុអ្វីជំទាស់ និង មិនអនុម័តទៅវិញ ? អត់យល់ ! ដូចជាវ៉ល់ម៉េចទេបក្សប្រឆាំង គ្មានគោលការណ៍ច្បាស់លាស់អីសោះ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២២ មិថុនា  ថ្មីៗនេះ ក្នុងកិច្ចប្រជុំសភាពេញអង្គ លោក ស៊ុន ឆ័យ ជា
តំណាងរាស្ត្របក្សសង្គ្រោះជាតិ បានបង្កភាពភ្ញាក់ផ្អើលដល់សភា និងមហាជនទាំងមូលដោយសារ
លោកលើករឿងផ្សេងខុសពីរបៀបវារ:អង្គប្រជុំ និងត្រូវបានសម្តេច ស ខេង ព្រលះចំៗទៀតផង ។





អត្ថបទ ៖ អារុណ

0 comments:

Post a Comment