Wednesday, June 21, 2017

លោក ចេវ ហាក់ នាយការិយាល័យចរាចរណ៍ភ្នំពេញ បានចែករំលែក ៥ចំណុច ទៅអ្នកបើកបរ...

News New : លោក ចេវ ហាក់ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជ ធានីភ្នំពេញ បានអំពាវនាវដល់បណ្ដាក្រុមហ៊ុនដឹកជញ្ជូន ឱ្យបើកវគ្គបណ្ដុះបណ្ដាលជំនាញបើកបរ និងច្បាប់ចរាចរណ៍ កាន់តែច្រើនកាន់តែល្អ។

លោកបានបន្តថា ការបើកវគ្គបណ្តុះបណ្តាលជំនាញបើកបរ និង ច្បាប់ចរាចរណ៍នេះ គឺជា ការបង្កា ដាស់ស្មារតី កាត់បន្ថយគ្រោះថ្នាក់ និងការខាតបង់គ្រប់យ៉ាង របស់ក្រុមហ៊ុនផងដែរ ។ ពិសេសរក្សា កេរ្តិ៍ឈ្មោះ បានល្អរបស់ក្រុមហ៊ុនខ្លួន ដែលមិនមានឈ្មោះ  ជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ តាមដង ផ្លូវ ។
 
លោកថ្លែងសារអំពាវនាវបែបនេះដល់អ្នកសារព័ត៌មាន ក្នុងពេលដែលលោក ចុះបង្រៀនស្តីពី ច្បាប់ ចរាចរណ៍ ដល់អ្នកបើកបរអាជីពរបស់ក្រុមហ៊ុនប្រេងឥន្ទៈតេលាកម្ពុជា ដែលមានសិក្ខាកាមចូលរួម ចំនួន ១៥០នាក់ ។
 
លោក ចេវ ហាក់ ថា ការបង្រៀនទាំងនៅភ្នំពេញ និងព្រះសីហនុ ដោយផ្តោតលើប្រធានបទសំខាន់
ចំនួន ៥ ដូចខាងក្រោម ៖
  ១. ឥរិយាបថរបស់អ្នកបើកបរ
  ២. ការបើកបរក្នុងស្ថានភាពស្រវឹង និងលើសល្បឿន
  ៣. ការជៀស និង ការជែង
  ៤. សិទ្ធអាទិភាព
  ៥. សញ្ញាចរាចរណ៍។
 

អត្ថបទ ៖ ទូច វណ្ណ:
ប្រភព ៖ Sokhak Online News
 
ចង់បានផ្ទះសំណាក់ ដែលល្អ ប្រកបដោយផាសុកភាព សោភ័ណភាព និងសុវត្ថិភាពល្អ កុំភ្លេចផ្ទះ
សំណាក់ ស្លឹកមាស នៅតាមបណ្តោយផ្លូវ ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ រាជធានីភ្នំពេញ ។
 
ចង់បានឱកាសការងារនៅប្រទេសជប៉ុន ដោយស្របច្បាប់!
សូមសាកសួរព័ត៌មានលំអិតទៅកាន់ក្រុមហ៊ុន CIL តាមទូរស័ព្ទ : 015 617 617 / 090 617 617 ឬទាក់ទងទីតាំងផ្ទះលេខ B24-25ក្នុងបូរីប៊ែលគូឡុន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។

 
 
 

0 comments:

Post a Comment