Wednesday, June 7, 2017

ហេតុផលតែមួយ ដែលអ្នកលេងហ្វេសប៊ុកចោទចៅសង្កាត់ផ្សារកណ្តាល ជាជនជាតិយួន...

News New : ក្រោយពី​រង​ការរិះគន់​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​ហ្វេ​ស​ប៊ុ​កថា​ ជាជនជាតិវៀត ណាម បេក្ខជន​ចៅសង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​បកស្រាយ​ថា
៖ ខ្ញុំ​រស់នៅ​លើទឹក​ដី​កម្ពុ​ជាជាង ​៤០​ឆ្នាំ ហើយក៏​មិនមាន​សាច់ញាតិ​ជនជាតិ​វៀតណាម​ដែរ​ ។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​​តាមទូរស័ព្ទ នាព្រឹក​​ថ្ងៃទី៨ ខែមិថុនា នេះ អ្នកស្រី ឃុន ចន្ទី បានបញ្ជាក់​ដូច្នេះ​ថា​ ៖ ខ្ញុំ​ធ្លាប់​ត្រូវបាន​គេ​យកឈ្មោះ​ខ្ញុំ​ មក​វាយប្រហារ​ម្ដង​ជា​ពីរដង​ហើយ​ថា ខ្ញុំជា​ជនជាតិ​វៀត ណាម ជនជាតិ​យួន​។ តែ​ខ្ញុំ​ក៏​ធ្លាប់បាន​បញ្ជាក់តាមហ្វេសបុកដែរថា​ ខ្ញុំ​គឺ​ជាជនជាតិខ្មែរ​មិនមែន​វៀត ណាម ​ទេ​។ លោកស្រី ប្រាប់ឱ្យអ្នកដែលចែករំលែកព័ត៌មាន សូមពិនិត្យឈ្មោះ​ដែល​ព្រះមហាក្សត្រ​ប្រទាន សញ្ជាតិ​នោះ​គឺ ឃុន ច​ន្ធី តែ​ឈ្មោះ​ខ្ញុំ គឺ ឃុន ចន្ទី ទេ​។ សូម្បីតែខ្ញុំ​កើត​នៅ​ឆ្នាំ​១៩៧៤ តែ​នៅ ក្នុង​លិខិត​ផ្សាយ​នោះ​ថ្ងៃខែ​ឆ្នាំ​កំណើត​ឆ្នាំ​១៩៦៧ ​ទៅវិញ​។​ 

​​លោកស្រី បានបន្ថែម​ថា ​៖ «​ ខ្ញុំ​ឈរឈ្មោះ និង​ជាប់​ជា​ចៅសង្កាត់រង​ទី​ពីរ អស់ពីរ​អាណត្តិ​មកហើយ តាំងពីនៅស្រុកអូជ្រៅ រហូតដល់សង្កាត់ប៉ោយប៉ែត​កូតាមកពីបក្ស សម រង្ស៊ី ប៉ុន្តែ​អណត្តិនេះខ្ញុំឈរ ឈ្មោះនៅសង្កាត់ផ្សាកណ្តាល វិញ ​ទើបខ្ញុំឈរជាបេក្ខភាពចៅសង្កាត់ មកពីបក្សប្រឆាំង​។ បន្ទាប់ពី លទ្ធផលឆ្នោតថាខ្ញុំ​ក្លាយជា​ចៅសង្កាត់​ខាងមុខនេះ ស្រាប់តែ​មានការ​ផ្សព្វផ្សាយ​វាយប្រហារ​ខ្ញុំ​ថា " មាន​ដើមកំណើត​វៀតណាម​តែម្ដង"​។​

​គូរ​បញ្ជាក់ថា កាលពី​អាណត្តិ​ទី​៣ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត នេះ លោក គាត ហ៊ុល គឺជា​ចៅសង្កាត់ ដែល​មកពី​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក ស្រិល អ៊ិន ជា​ចៅសង្កាត់រង​ទី​១ កូតា​គណបក្ស​ប្រជាជន និង​ចៅសង្កាត់រង​ទី​២ លោកស្រី ឃុន ចន្ទី កូតា​គណបក្ស​សមរង្ស៊ី៕




អត្ថបទ ៖ សារ៉ន
ប្រភព ៖ ព័ត៌មាន SON

0 comments:

Post a Comment