Tuesday, June 27, 2017

មេឃុំប៉ាតេថ្មី របស់គណបក្សប្រជាជនកម្ពុជា ដាក់ផែនការចំបងៗ ៣ ដើម្បីឱ្យក្លាយជាឃុំគំរូ...

News New : មេឃុំប៉ាតេ ជាប់ឆ្នោតថ្មី លោក ឆាយ ធី បានប្តេជ្ញាចិត្តថា  ពេលដែលលោកចូលកាន់ តំណែងជាមេឃុំ លោកនឹងអភិវឌ្ឍន៍នៅក្នុងឃុំ តាមគោលការណ៍ របស់គណបក្សប្រជាជនកម្ពុជា និងរៀបចំផែនការមុនគេចំនួន ៣ ដូចខាងក្រោម ៖
ទី១៖ ដោយសារតែសហគមយើងទាំងមូល ភាគច្រើនជាបងប្អូនជនជាតិភាគតិច។ អ៊ីចឹងពួកគាត់ ប្រកបរបរកសិកម្ម និងរស់នៅអាស្រ័យផលដោយសារសម្បត្តិធនធានធម្មជាតិ។ ដូច្នោះយើងត្រូវ ផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឱ្យជួយថែរក្សា និង ស្រលាញ់ធនធានធម្មជាតិ ដែលពួកគាត់រស់ អាស្រ័យផលនោះ។
ទី២៖ រៀបចំកសាងផ្លូវ ទៅតាមគំរោងថវិកាជាតិ ។ លោកថា មិនមែនកសាងផ្លូវ ទៅស្រុក ឬខេត្តទេ គឺធ្វើផ្លូវចូលទៅចំការរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ងាយស្រួលដឹកជញ្ជួនផលិតផល កសិកម្មចេញ ដើម្បីលក់ ។ កាលណាមានផ្លូវស្រូលនោះ ខាងអ្នកទិញ នឹងឱ្យតម្លៃខ្ពស់ ដូចនៅក្នុង ស្រុក ឬខេត្ត នោះដែរ ព្រោះមានផ្លូវល្អសម្រាប់ដឹកជញ្ជូន ។
ទី៣៖ លោកនឹងអភិវឌ្ឍន៍នៅក្នុងភូមិតែម្តង គឺអភិវឌ្ឍតាមគោលការណ៍របស់ថ្នាក់ជាតិ ។ យើងធ្វើ តាមជំហ៊ាន ធ្វើបានប៉ុណ្ណាគឺ តាមលទ្ធភាពរបស់ថវិកាថ្នាក់ជាតិ ទម្លាក់អោយគឺយើងធ្វើឱ្យបានស្មើ ភាពគ្នា ដើម្បីតម្លាភាពផងដែរ។

លោកបានបន្តទៀតថា ៖ ដោយសាតែបងប្អូនប្រជាពលរដ្ឋ បានបោះឆ្នោតឱ្យ គណបក្សប្រជាជន កម្ពុជាឈ្នះ ទើបលោកក្លាយជាមេឃុំនេះ ។ ដូច្នោះ លោកត្រូវធ្វើជាមេឃុំដ៏ល្អ និងជាមេឃុំគំរូ គឺធ្វើ យ៉ាងម៉េចឱ្យពលរដ្ឋស្រលាញ់ពេញចិត្ត ក្នុងការដឹកនាំសម្រាប់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ឃុំប៉ាតេ ទាំងមូល ។

សូមបញ្ជាក់ថា ៖ នៅក្នុងឃុំប៉ាតេមានអាសនៈចំនួន ៥ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៣០៩ សម្លេង ស្មើនឹង ២អាសនៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ២៨៩សម្លេង ស្មើនឹង ២ អាសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបាន ២៤៧សម្លេង ស្មើនឹង ១អាសន: ។
( ឃុំប៉ាតេ ស្ថិតនៅក្នុងស្រុកអូរជុំ ខេត្តរតនគីរី )


អត្ថបទ ៖ សារ៉ន
ប្រភព ៖ SON

0 comments:

Post a Comment