Wednesday, June 28, 2017

លោក ទូច វណ្ណ: លើកគំនិត ២ចំណុច ទៅកាន់រដ្ឋាភិបាលកម្ពុជា រឿងគណបក្សនយោបាយ...

News New : នាព្រឹកថ្ងៃទី២៩ មិថុនា នេះ លោក ទូច វណ្ណ: ប្រធានអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍ យុវជន បានសរសេរបង្ហោះក្នុង Page ( Touch Vannak) របស់លោក ដោយបង្ហាញគំនិត  ២ចំណុច ទៅកាន់រដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម ៖
"ខ្ញុំគិតថា រដ្ឋាភិបាលកម្ពុជា គួរពង្រឹង រឺបន្ថែមលើច្បាប់ស្តីពី គណបក្សនយោបាយ ២ចំណុចទៀត ដើម្បីកុំឱ្យមានការសោកស្តាយនៅពេលក្រោយ ៖
ទី១៖ មិនត្រូវបណ្តោយឱ្យបក្សនយោបាយណាមួយ ពេលឃោសនាបោះឆ្នោតចេះ តែសន្យានេះ សន្យានោះ តែមិនធ្វើ ។
ទី២ ៖ មិនត្រូវបណ្តោយបក្សនយោបាយណាមួយ និយាយប៉ះពាល់ ដល់សាសនាជាតិ ប៉ះពាល់ ដល់សីលធម៌រស់នៅ ប៉ះពាល់ដល់ប្រពៃណីទំលៀមទំលាប់ ឬប្រើ ពាក្យអសីលធម៌ឡើយ " ។

លោកបានបន្តទៀតថា " បើមិនពង្រឹងទៅលើបញ្ហា ២ចំណុច ខាងលើនេះទេ ខ្មែរយើងអាចជួប ភាពសោកស្តាយ នាពេលខាងមុខ ព្រោះថា បើអ្នកនយោបាយចេះឃោសនាបំប៉ោង ដើម្បីយក សំលេងឆ្នោត ឱ្យរាស្ត្រសប្បាយចិត្ត ប៉ុន្តែមិនធ្វើតាមសន្យា វាធ្វើឱ្យរាស្ត្រឈឺចាប់ រហូតវាយតំលៃថា អ្នកណាក៏ដូចអ្នកណា? ដូច្នោះវាប៉ះពាល់ទៅដល់បក្សនយោបាយផ្សេងទៀតដែលគេល្អ។ ចំណែក បក្សនយោបាយខ្លះទៀត និយាយប៉ាតណាប៉ាតណី ប៉ះពាល់សាសនារដ្ឋ ប្រមាថម៉ាក់ងាយគេឯង ប្រើពាក្យអសីលធម៌។ ដូច្នោះតើអនាគតក្មេងជំនាន់ក្រោយ នឹងទៅជាយ៉ាងណា? ហើយវាសនាខ្មែរ យើងទាំងមូល នឹងទៅជាយ៉ាងណា" ?


អត្ថបទ ៖ សោភា

0 comments:

Post a Comment