Sunday, June 4, 2017

ស្រុកកំណើតសម្តេចក្រឡាហោម ស ខេង លទ្ធផល ៨ ទល់នឹង ០

News New : តាមលទ្ធផលជាបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
អាណត្តិនេះ នៅទូទាំងខេត្តព្រៃវែង គណបក្សប្រជាជនកម្ពុជា ទទួលបាន ៧៣ឃុំ​ សង្កាត់ ហើយ
គណបក្សសង្គ្រោះជាតិ ទទួលបាន ៤៣ឃុំ ។ ប៉ុន្តែយើងសង្កេតឃើញថា ស្រុកកំចាយមារ ដែល
ជាស្រុកកំណើតរបស់សម្តេចក្រឡាហោម ស ខេង និងសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
គឺ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៨ឃុំ ប៉ុន្តែគណបក្សសង្គ្រោះជាតិ វិញ គឺ មិនទទួលបាន មួយឃុំឡើយ។ លើសពីនេះទៅទៀត ក្រុងព្រៃវែង ដែលជាបេះដូងរបស់ខេត្តព្រៃវែង ហើយមាន
តែ ៣សង្កាត់នោះ ក៏ត្រូវគណបក្សប្រជាជនកម្ពុជា ដណ្តើមយកបានទាំង ៣សង្កាត់ផងដែរ គឺគណ បក្សសង្គ្រោះជាតិ មិនបានមួយសង្កាត់ឡើយ ។
លទ្ធផលយ៉ាងណា រងចាំការប្រកាសជាផ្លូវរបស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត នាពេល
ខាងមុខនេះ ។

អត្ថបទ ៖ ទូច វណ្ណ:

0 comments:

Post a Comment