Sunday, June 4, 2017

លោក អ៊ិត សេដ្ឋ ទទួលមរណភាពហើយ មុននេះ!

News New : លោក អុិត សេដ្ឋា ពិធីករដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា ទទួលមរណភាពហើយ  មុននេះ ដោយរោគាពាធ ។

លោក អ៊ិត សេដ្ឋា ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្ស៊ី នៅម៉ោងប្រមាណ ១១ព្រឹក ថ្ងៃ ទី៤ ខែមិថុនា នេះ ដោយមានការយកចិត្តទុកដាក់ និងទំនុកបម្រុងជ្រុមជ្រែងយ៉ាងខ្លាំងពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមជាមួយនឹងសប្បុរជនជាច្រើន ក្នុងនោះក៏មានលោក ហ៊ុន ម៉ាណែត និងលោកស្រី ឧបត្ថម្ភថវិកា ២០លានរៀល និងសប្បុរសជនមួយចំនួនទៀត។

ក្រោយក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះបន្ទាន់។ ប៉ុន្តែមិនអាចជួយសង្គ្រោះបាន ព្រោះស្ថានភាព ជំងឺធ្ងន់ធ្ងរពេកហើយ លោកក៏បានទទួលមរណភាពនៅម៉ោងប្រមាណ ២៖២៥នាទីរសៀល បើតាម នាយពែកមី បានឲ្យដឹងថា  លោកអ៊ិន សេដ្ឋា មានកូនស្រី២នាក់ និងកូនប្រុសម្នាក់ ដែលពិការជើង ហើយសុទ្ធតែស្ថិតក្នុងបន្ទុកគ្រួសារ ដោយទទួលបានការផ្គត់ផ្គង់ពីលោក អ៊ិត សេដ្ឋា​ តែម្នាក់គត់ ។ចំណែកឯម្ដាយចាស់ជរា និងឈឺស្នាក់នៅផ្ទះជួលរីឯប្រពន្ធលោកអ៊ិន សេដ្ឋា នៅក្រៅប្រទេស។

សូមបញ្ជាក់ផងដែរថា៖ សពលោកនិងតម្កល់ធ្វើបុណ្យនៅវត្តឧត្តរាវតី សង្កាត់គឡូម៉ែត្រលេខ៦ ផ្លូវ ជាតិលេខ៥ ខណ្ឌឬស្សីកែវ(ទល់មុខក្រុមហ៊ុនកូកាកូឡា)ជិតស្ថានិីយទូរទស្សន៍ សីុ.ធី.អិន(CTN)៕

 អត្ថបទ ៖ អារុណ

0 comments:

Post a Comment