Monday, June 19, 2017

ព្រះសង្ឃទំនើង យកកាំបិតកាប់ទៅលើព្រះសង្ឃដូចគ្នា បង្ករបួសធ្ងន់ធ្ងរ...

News New : ក្លាយជាព្រះសង្ឃហើយតែចិត្តឆេវឆាវ បង្កជម្លោះមានរបួសស្នាមធ្ងន់ធ្ងរ ត្រូវបានសមត្ថ កិច្ចជំនាញសុំយោបល់ពីព្រះរាជអាជ្ញា និងមន្ទីរធម៌ការសាសនាខេត្ត ដើម្បីឃាត់ខ្លួន។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានស្រុកភ្នំព្រឹក បានអោយដឹងថា មានករណីអំពើហិង្សា មួយ  បានកើតឡើងរវាងព្រះសង្ឃដូចគ្នា បណ្តាលអោយមានរបួសស្នាមធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១:១៥នាទី​ រំលងអាធ្រាត្រយប់ ថ្ងៃទី២០ មិថុនា ២០១៧  នៅត្រង់ចំណុចក្រុមទី​១ ក្នុងបរិវេណវត្តរូង ជ្រៃ​ ភូមិរូងជ្រៃ​ ឃុំរូងជ្រៃ​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង ។

លោកឧត្តមសេនីត្រី ជេត វណ្ណន្នី ស្នងការរងទទួលផែនទ្រហ្មទណ្ឌ នៃស្នងការនគរបាល ខេត្តបាត់ ដំបង បានបញ្ជាក់ថា មានករណីអំពើហិង្សាដោយចេតនាប្រើអាវុធ បង្កឱ្យព្រះសង្ឃព្រះនាម ធី បូរី ព្រះជន្ ម២៥ព្រះវស្សា មានទីលំនៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង បានប្រើប្រាស់ កាំបិតកាប់ទៅលើព្រះសង្ឃព្រះនាម ស្រែស្រស់.ព្រះជន្ម ៣៧ព្រះវស្សា​ មានទីលំនៅ ភូមិតាក្រី​ ឃុំ តាក្រី​ ស្រុកកំរៀង​ បណ្តាលឲ្យរបួសធ្ងន់ធ្ងរផ្នែកក្រោមភ្នែកទាំងសងខាង ។

ដោយលោកសង្ឃទាំងពីរអង្គ មានទំនាស់ដោយពាក្យសម្តីនឹងគ្នា ពីពេលថ្ងៃម្តងរួចមកហើយ រឿង ចាក់សម្លេងធម៌ឮខ្លាំងពេកដោយលោកសឹងមិនលក់  ។

កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល បានចុះទៅដល់កន្លែងកើតហេតុ ដោយបានឆ្លងយោបល់ ពីលោកព្រះរាអាជ្ញាអមសាលាដំបូងខេត្ត និងមន្ទីរធម៌ការសាសនាខេត្ត សម្រេច និងឈានដល់ការ ឃាត់ខ្លួនបាន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕







អត្ថបទ ៖ ចន្ទ័ឌី ភិរម្យ
ប្រភព ៖ TNM TV ONLINE

0 comments:

Post a Comment