Friday, June 9, 2017

តំណាងរាស្ត្រវ័យក្មេង ស សុខា លើកឡើង ៧ចំណុច ជុំវិញលទ្ធផលបោះឆ្នោតឃុំ សង្កាត់

News New : តំណាងរាស្ត្រវ័យក្មេង មណ្ឌលព្រៃវែង គឺ លោក ស សុខា ថ្មីៗនេះ បានសរសេរបង្ហោះ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំុ សង្កាត់ អាណត្តិនេះ គណបក្សប្រជាជនកម្ពុជា ជាអ្នកឈ្នះ ដោយលោកសំអាងដូចខាងក្រោម ៖
១. ចំនួនមេឃុំ ចៅសង្កាត់ ទោះមិនទាន់ផ្លូវការ  តែគណបក្ស​ប្រជាជន​កម្ពុជា ទទួលបានតំណែងជា មេឃុំចៅសង្កាត់ជាង ១១៥០ឃុំ /សង្កាត់ ដែលគិតជាភាគរយគណបក្សប្រជាជន [ឈ្នះតំណែង​មេ ឃុំចៅ​សង្កាត់​ជាង​៧០%​] លើឃុំសង្កាត់ សរុបទូទាំង​ប្រទេស​ចំនួន ​១៦៤៦​ឃុំ​ សង្កាត់​។
២. ចំនួនអាសនៈ ទោះមិនទាន់ផ្លូវការ គណបក្សប្រជាជន ទទួល​បាន​អាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ជាង៦៥០០អាសនៈ លើ​អាសនៈ​សរុប​ទូទាំងប្រទេសចំនួន១១៥៧២ ដែលគិតជាភាគរយវិញគណ ​បក្ស​ប្រជាជនកម្ពុជា [ឈ្នះប្រមាណ ៥៦,២៧%] ។
៣. ចំនួនសម្លេងឆ្នោត! ទូទាំងប្រទេស គណប្រជាជនកម្ពុជា ទទួល​បាន​សម្លេងឆ្នោតប្រមាណជាង ៣លាន ៥សែនសម្លេង ស្មើនឹង​ប្រមាណ៥១% នៃសន្លឹកឆ្នោតបានការសរុប។ធៀបទៅនឹងការ​បោះ​ឆ្នោត​ឆ្នាំ២០១៣ ដែលជាការបោះឆ្នោតដ៏ក្ដៅគគុកនោះ ការ​បោះ​ឆ្នោត​ឃុំ​ / សង្កាត់ លើកនេះ គណ បក្សប្រជាជនកម្ពុជា បានកើន​ឡើង​សម្លេង​ប្រមាណ ​៣០​ម៉ឺនសម្លេង គួរអោយមោទនភាព ។ ជារួម​សម្លេង​ឆ្នោត​ទូទាំង​ប្រទេស​លើក​នេះ គណបក្សប្រជាជនឈ្នះជាង ៥១% លើស​លប់​លើ​គណ​បក្ស​១១ទៀត ដែលចូលរួមប្រកួត។
៤. ជោគជ័យដំបូងគេក្រោយ គជប ថ្មីបង្កើត! នេះជាការបោះឆ្នោត​លើក​ទី​១ ក្រោមការរៀបចំរបស់ គជប ដែល​គ្រប់​ភាគី​ជាតិ​អន្តរជាតិ​សុទ្ធ​តែទទួលស្គាល់និងទុកចិត្ត ។ ដូច្នេះ នេះជាកំលាំង​ឈ្នះ​ពិត​របស់​គណបក្សប្រជាជនកម្ពុជា ខ្លាំងលើសលប់ជាងគណបក្សណាៗទាំងអស់ ។ នេះគឺជាការវាស់ កំលាំង បានន័យថា ការបោះឆ្នោតតំណាងរាស្ត្រឆ្នាំក្រោយនេះ គណបក្សប្រជាជន នៅតែបន្តឈ្នះ ក្រោមការការកែទម្រង់ និង​បម្រើ​ប្រយោជន៍​ប្រជាជនយ៉ាងពិតប្រាកដ។
៥. ជោគជ័យនៅព្រៃវែង! ទូទាំងខេត្តព្រៃវែង គណបក្សប្រជាជនជន បានដណ្ដើមយកឈ្នះមកវិញ ពីគណបក្សសង្គ្រោះជាតិ​ កាល​ក្នុង​ការ​បោះ​ឆ្នោតឆ្នាំ២០១៣ ។ តាមស្រុក ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្លាប់​ឈ្នះ​ដាច់ឆ្នាំ២០១៣ បែរគណបក្សប្រជាជនឈ្នះដាច់វិញ។ តាម​ឃុំ​មួយ​ចំនួន ​ដែលបក្ស ប្រឆាំងជាមេឃុំ ឥឡូវបែរជា​គណបក្ស​ប្រជាជនកម្ពុជា ​ឈ្នះ​ធ្វើជាមេឃុំទៅវិញ។ ទោះបីស្រុកខ្លះ គ ណបក្ស​ប្រជាជន​ចាញ់​ប្រៀប​ចំនួនមេឃុំ តែចំនួនអាសនៈក្រុមប្រឹក្សាឃុំបែរជាកើនឡើង ឯសម្លេង ឆ្នោតក៏កើនឡើងច្រើនជាងបក្សដទៃដែរ។
៦. សរុបទៅ តាមលទ្ធផលក្រៅផ្លូវ គឺគណបក្សប្រជាជន [ ឈ្នះ​ការ​បោះ​ឆ្នោត​នេះទាំងស្រុង] ។ ការ ឡើងចំនួន​មេឃុំ​ ចៅសង្កាត់​របស់​បក្ស​ប្រ​ឆាំង ដោយសារតែគណបក្សពីរគួបចូលគ្នា ដូចកាល​បោះ ឆ្នោត ឆ្នាំ​២០១៣ ​កន្លងទៅអីចឹង ។ គ្មានអ្វីចម្លែកទេ ! តែផ្ទុយទៅ ចង់សង្កាត់​ធ្ងន់​ថា [ ទោះបីជាគណ បក្សសង្គ្រោះជាតិគួបគ្នា ក៏កំលាំងមិនដល់ និង​មិន​ឈ្នះ​គណបក្សប្រជាជនដដែល ] ។ លើសពីនេះ ស្រុកខ្លះ បក្ស​ប្រឆាំង  ​រក​មិន​បានមេឃុំសង្កាត់១ ឡើយ ។  ដូចគ្នាដែរ ខេត្តចំនួន៣ បក្ស​ប្រ​ឆាំង​​​ មិន ទទួលបានមេឃុំសង្កាត់ សូម្បីមួយដូចជា ពោធិ៍សាត់ មណ្ឌល​​គិរី និងកែប។ ទន្ទឹងគ្នានេះខេត្តយ៉ាង តិច ៦ បក្សប្រឆាំង ​រក​បាន​មេឃុំតែមួយប៉ុណ្ណោះ។ 
៧. សូមថ្លែងអំណរគុណ និង ដឹងគុណចំពោះក្រុមការងារពាក់ព័ន្ធ ដែល​បាន​រួមគ្នា នាំជោគជ័យ ដ៏ ត្រចះត្រចង់ជូនបក្ស និង សូមបន្ត​ភក្ដីភាព​នេះ ដោយអង់អាចតទៅ ! សូមថ្លែងអំណរគុណ និងដឹង​គុណ​ចំពោះប្រជាជន យុវជនខ្មែរ ដែលមាន​ភក្ដី​ភាព​ចំពោះ​គណបក្ស​ប្រជា​ជនកម្ពុជា និងសូមថ្លែង អំណរគុណ ដឹងគុណចំពោះប្រជាជន យុវជន ដែល​បានងាកមកបោះឆ្នោតឲ្យគណបក្សប្រជាជន។
ជាចុងក្រោយ បន្ទាប់ពី គជប ប្រកាសផ្លូវការ ក្រុមប្រឹក្សា មេឃុំ​ សង្កាត់ ​ចូល​កាន់​តំ​ណែង សូមរួមគ្នា បម្រើប្រជាជន យុវជន តាម​មូល​ដ្ឋាន​ជា ​មហា​គ្រួសារ​ខ្មែរ ។ សូមបងប្អូនគ្រប់និន្នាការទាំងអស់ បន្ត ការរស់​នៅ​ប្រកប​ដោយ​សន្តិភាព និងការអភិវឌ្ឍជានិរន្តន៍ !!!!
អត្ថបទ ៖ ទូច វណ្ណ:
ប្រភព ៖ Page Face : Sar Sokha

0 comments:

Post a Comment