Monday, June 26, 2017

ឯកឧត្តម កែ គឹមយ៉ាន អំពាវនាវឱ្យគ្រប់សាលារៀន ត្រូវប្រលងពានរង្វាន់តែងកំណាព្យអំពីថ្នាំញៀន

News New : ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអង្គភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវឲ្យគ្រប់សាលារៀន ត្រូវមានការប្រឡងប្រណាំង ពានរង្វាន់ខាងតែងកំណាព្យ អំពីថ្នាំ ញៀន ព្រោះកំណាព្យទាំងនេះ មានសារៈសំខាន់ណាស់ ដែលធ្វើឱ្យយុវជន យុវនារី និង សិស្សសា លា យល់ដឹងកាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន។
ឯកឧត្តម បានថ្លែងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៧ នេះ  ថា “ ខ្ញុំស្នើឲ្យគ្រប់សាលា ប្រឡងប្រណាំងពានរង្វាន់ គឺប្រឡងអំពីតែងកំណាព្យ ការតែងកំណាព្យ នេះ  មានសារៈសំខាន់ណាស់ មុនតែងកំណាព្យបាន សិស្សត្រូវសិក្សា និង ត្រូវមើលសៀវភៅពាក់ ព័ន្ធគ្រឿងញៀនឲ្យបានច្រើន ” ។  លោកបន្ដថា អាជ្ញាធរគ្រឿងញៀន និង សហការជាមួយក្រសួង អប់រំយុវជន និង កីឡា  ដើម្បីផ្តល់ថវិកាជូនអ្នកមានស្នាដៃ ក្នុងការតែងកំណាព្យ ។ ក្នុងឱកាសនោះ ផងដែរ នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ក៏បានបញ្ជាក់ថា បញ្ហាគ្រឿងញៀនមិនអាចចប់បាន នោះ ទេ ។ កម្ពុជា ក៏ធ្លាប់បានចូលរួមប្រជុំក្នុងវេទិការវប្បធម៌អាស៊ាន ដោយបានកំណត់ថា នៅឆ្នាំ២០១៥ អាស៊ានគ្មានគ្រឿងញៀន ។ ប៉ុន្ដែនៅឆ្នាំ២០១៧ បញ្ហាគ្រឿងញៀន នៅមានដដែល៕









អត្ថបទ ៖ អារុណ

0 comments:

Post a Comment