Thursday, June 22, 2017

ពលរដ្ឋរិះគន់សកម្មភាពដឹកជញ្ជូនឈើកក្រើក ខេត្តកំពង់ធំ គ្មានអាជ្ញាធរណាចាប់អារម្មណ៍...

News New : មហាជនជាច្រើន បាន និងកំពុងតែ ធ្វើការរិះគន់ទៅលើមន្ត្រីបរិស្ថាន និង មន្ត្រីរដ្ឋបាល ព្រៃឈើខេត្តកំពង់ធំ ថា អសមត្ថភាពក្នុងការអនុវត្តច្បាប់ការពារព្រៃឈើ នៅតំបន់ព្រៃសហគម និង ព្រៃអង់ទែន ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេតកំពង់ធំ ដែលកំពុងតែ ធ្វើការដឹកជញ្ជូនគ្រប់រូបភាព ដូចជា ក្បួនហែរកឋិន ចេញកាត់តាមផ្លួវចំការកៅស៊ូក្រុមហ៊ុន៩៥ ឆ្ពោះទៅកាន់ស្រុកសន្ទុក ជារៀង រាល់ថ្ងៃដោយរលូន គឺមិនដែលឃើញមានកូនមន្ត្រីពាក់ព័ន្ធ ដែលឈរជើងនៅចំនុចខាងលើ ធ្វើការ ទប់ស្កាត់នឹងបង្ក្រាបតាមបទបញ្ជារបស់ថ្នាក់ដឹកនាំកំពូលខេត្តកំពង់ធំឡើយ។បើទោះបីជាតំបន់នេះ បានដាក់កំលាំងចំរុះ រួមមាន ៖ បរិស្ថាន មេព្រៃ ទាហ៊ាន ប៉េអឹម តែកងកំលាំងទាំងអស់នោះ ហាប់បី ដូចជា មើលមិនឃើញសោះ។



អត្ថបទ ៖ ឡាង បូរិន

0 comments:

Post a Comment