Friday, June 9, 2017

រថយន្ត ៥គ្រឿង បុកគ្នាលើផ្លូវជាតិលេខ៤ តែលទ្ធផលចុងក្រោយ បានត្រឹមតែដើរចេញរៀងខ្លួន

News New : រថយន្ត ០៥គ្រឿង បើកបុកបន្តកន្ទុយគ្នា ខណៈដែលរថយន្តទី១ បើកខាងមុខគេ ជាន់ ហ្វ្រាំង បង្អន់ល្បឿន ព្រោះមានម៉ូតូឆ្លងកាត់ផ្លូវ ទើបធ្វើឲ្យរថយន្តបើកតាមពីក្រោយ ប្រកៀកប្រកិត ធ្វេសប្រហែសជ្រុលទៅបុកជាបន្តបន្ទាន់ រងការខូចខាតមុខក្រោយ សំណាងល្អគ្មានអ្នករងរបួស។ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៧ និង ២០នាទីព្រឹក  ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខផ្សារពិភពថ្មីកំបូល ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ទាំង ០៥គ្រឿង រថយន្តទី១ ៖ ម៉ាករ៉េវហ្វ ពណ៌ស្ករ ពាក់ ស្លាកលេខ ភ្នំពេញ 2V-5983 ។ ទី២៖ រថយន្តម៉ាកកូរ៉ូឡា ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2J-3510 ។ ទី៣៖ រថយន្តម៉ាកហ្វរ៉ែនន័រ  ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2H-9674 ។ ទី៤៖ រថយន្តម៉ាក កូរ៉េ ហុី​យ៉ាន់ដាយទ្រុងចំណុះ១តោន ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2F-7257 ។ ទី៥៖ រថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C-9929 ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តទាំង៥គ្រឿង បើកបន្តកន្ទុយគ្នាលើកំណាត់ផ្លូវ ជាតិលេខ៤ ពីលិចទៅកើតលុះរថយន្តទី១ ដែលបើកខាងមុខគេជាន់ហ្វ្រាំងបង្អន់ល្បឿនដោយសារ មានម៉ូតូបើកឆ្លងកាត់  ស្រាប់តែរថយន្តបន្ទាប់ជ្រុលទៅបុកគូថ ទើបរថយន្ត ខាងក្រោយៗទៀត បុក ជាបន្តបន្ទាប់ សរុបរថយន្តចំនួន ៥គ្រឿង រងការខូតខាត ក្នុងនោះគឺមានតែរថយន្តទី១ ទេ ដែលខូច ខាតតិចជាងគេ ។
ក្រោយកើតហេតុនគរបាលចុះទៅអន្តរាគមសម្រួលចរាចរណ៍ ហើយភាគីទាំង៥ សម្របសម្រួលគ្នា ទីបំផុត ឯកភាពគ្នាបើកចេញរៀងៗខ្លួនទៅជួសជុលដោយខ្លួនឯងគ្មានអ្នកណាសងអ្នកណា ជាការ បញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

អត្ថបទ ៖ សារ៉ន

0 comments:

Post a Comment