Tuesday, June 6, 2017

ពលរដ្ឋ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បង្ហាញពីភាពលំបាក ព្រោះបណ្តាញលូមេ...

News New : បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលមានលំនៅដ្ឋានលើកំណាត់ផ្លូវជាតិលេខ៤ នៅក្នុង សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រអ៊ូរទាំ ព្រោះសាលាក្រុងភ្នំពេញ ដាក់ឲ្យក្រុមហ៊ុនសាងសង់​បណ្តាញលូមេ អមចិញ្ចើមផ្លូវជាតិលេខ៤ យឺតយ៉ាវក្នុងការសាងសង់ និងខ្ជីខ្ជាទៀត គឺ ធ្វើឲ្យរាំងស្ទះ បណ្តាញលូបង្ហូររំដោះ​ទឹកចេញពីលំនៅដ្ឋាន ​ចូលទៅបណ្តាញលូមេ ដោយហេតុផលថា ក្រុមហ៊ុន កំពុងសាងសង់ ។ ប៉ុន្តែការសាងសង់នេះ គឺមានរយ:ពេលជិត ១ឆ្នាំទៅហើយ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា គឺជិតមួយឆ្នាំទៅហើយ ដែលសាលាក្រុងភ្នំពេញ ដាក់ឲ្យក្រុមហ៊ុន ម៉ៅការសំណង់ សាងសង់បណ្តាញលូមេ អមសងខាងផ្លូវជាតិលេខ៤ ក្រោយពីក្រុមហ៊ុន ក្រុមហ៊ុន ANZ ត្រូវបានរាជរដ្ឋាភិបាល សម្រេចដកសិទ្ធិគ្រប់គ្រងផ្លូវជាតិលេខ៤ រួចមក ត្រូវបានសាងសង់ បណ្តាញលូថ្មីធំ តែខាងក្រុមហ៊ុនសាងសង់ បានបិទបណ្តាញលូ តាមផ្ទះជាបណ្តោះអាសន្ន រងចាំ បណ្តាញលូនឭមេសាងសង់រួច ធ្វើឲ្យជួបបញ្ហាចំពោះមុខពេលភ្លៀងធ្លាក់ម្តងៗ ទឹកលូតាមផ្ទះ ត្រូវ កកស្ទះជាអន្លើៗ អស់រយៈពេលជិត​មួយឆ្នាំ​ហើយ ដែលពលរដ្ឋទន្ទឹងរងចាំប្រើប្រព័ន្ធលូ លើផ្លូវជាតិ លេខ៤ នេះ។

ពលរដ្ឋបន្តទៀតថា ពួកគាត់ជួបការលំបាក ពេលភ្លៀងធ្លាក់ម្តងៗ ទឹកលូតាមផ្ទះចាល់ មិនដឹងហូរ ទៅណារួច រហូតដល់ទ្រាំងលែងបាន មានពលរដ្ឋមួយចំនួន ដាច់ចិត្តធ្វើជាចោរលួចចោះបង្ហូរទឹក ស្អុយ ចេញពីលំនៅដ្ឋានពួកគាត់ ចូលលូមេបណ្តោះអាសន្នសិន ព្រោះបើនៅរងចាំសាលាក្រុងធ្វើ ហើយ មិនដឹងពេលណាទេ ។

ពលរដ្ឋឲ្យដឹងទៀតថា ក្រុមហ៊ុនសំណង់ដាក់លូមេ ខាងលើហាក់បីដូចជារើសអើង ជាមួយពលរដ្ឋ លំនៅដ្ឋាន អ្នកមានលុយ ហាង ភូមិគ្រឹះ សហគ្រាស និយាយត្រូវនោះ លូនៅខាងមុខ ធ្វើឲ្យបាន ស្អាត ដាក់គម្របបានមុនគេ ។ រីឯមុខលំនៅដ្ឋានពលរដ្ឋខ្លះ នៅកកស្ទះ ទឹកលូ បាំងពីមុខដដែល ហើយការដាក់ប្រអប់លូទៀតសោត ដូចជា ពុំមានស្តង់ដា មានកន្លែងខ្ពស់ មានកន្លែងទាប កន្លែង ខ្លះក៏វៀច ពោលគឺធ្វើឲ្យហើយតែរួចពីដៃ ៕

អត្ថបទ ៖ សុភា

0 comments:

Post a Comment