Monday, June 12, 2017

ពលរដ្ឋថា គ្រាន់តែដាក់ពិន័យលោក លឹម ចំណាន បែបនេះ មិនយុត្តិធម៌ទេ គួរតែបញ្ជូន...

News New : បន្ទាប់ពីទទួលបានចំលើយពីមន្ត្រីនគរបាល ដែលជានាយរងការិយាល័យ ចរាចរណ៍  ផ្លូវគោកនៃស្នងការនគរបាលខេត្តកណ្តាល គឺលោក លឹម ចំណាន ថា កាលដែលលោកបាញ់មួយ
ឡើងលើនោះ គឺ ដោយសារតែកូនលោកឈឺធ្ងន់ ហើយលោកប្រញាប់យកកូនទៅមន្ទីរពេទ្យ ទើប បាញ់មួយគ្រាប់ឡើងលើ ដើម្បីបង្អាក់ល្បឿនរថយន្ត ដែលដេញតាមរថយន្តលោក ព្រោះតែលោក បើកប៉ះរថយន្តនោះបន្តិចបន្តួចគ្មានស្លាកស្នាមអ្វីឡើយ ។ ប៉ុន្តែបើតាម News New យល់ថា បើសិន ជាលោក លឹម ចំណាន គ្រាន់តែចង់សុំផ្លូវ វាអត់អីពិបាកទេ ជាខ្មែរដូចគ្នា គឺ លោកគ្រាន់តែអែបស្តាំ
រួចឈប់ឡាន ទៅនិយាយពីរបីម៉ាត់ជាមួយភាគីម្ខាងទៀត ដោយធ្វើការសុំទោស និង ប្រាប់ពីហេតុ
ផលកូនឈឺធ្ងន់ ប្រញាប់យកទៅពេទ្យបន្ទាន់ ហើយលោកអាចឱ្យកាតវីស៊ីត ឬក៏លេខទូរស័ព្ទរបស់
លោកទៅភាគីម្ខាងទៀត និងសន្យាថាចាំខ្ញុំយកកូនដល់មន្ទីរពេទ្យសិន ចាំខ្ញុំត្រឡប់មកដោះស្រាយ
វិញ ប្រាកដជា ភាគីម្ខាងទៀត មិនថាអីទេមើលទៅ ។

ដោយលោក លឹម ចំណាន បានសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន ទើបស្នងការនគរបាល ខេត្តកណ្តាល កំណត់ដាក់ពិន័យលោកតាមបទបញ្ជាកងកំលាំងនគរបាលជាតិ គឺ ពិន័យ ព្រមានជា
លាយលក្ខណ៍អក្សរ លើកទី១ របស់អគ្គស្នងការនគរបាលជាតិ  ដោយបញ្ឈរជើងមួយរយ: និង ដក
កាំភ្លើង កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ។

ជុំវិញទង្វើរ និងចំលើយសារភាពរបស់លោក លឹម ចំណាន ខាងលើនេះ ត្រូវបានមហាជន អ្នកតាម
ដានសាច់រឿងនេះ ថា គ្រាន់តែដាក់ពិន័យបែបនេះ គឺជា រឿងមួយមិនយុត្តិធម៌ឡើយ ពីព្រោះករណី
នេះ វាឈានចូលការប្រើប្រាស់អាវុធ និងបាញ់បោះសេរី បែបនេះ វាជារឿងព្រហ្មទណ្ឌ គួរតែបញ្ជូន សំណុំរឿងនេះទៅតុលាការចាត់ការតាមផ្លូវច្បាប់ទើបត្រូវ ឬក៏ដោយសារតែជនបង្កនេះជាមន្ត្រីមាន
តួនាទីធំ និងមានឪពុកជាមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលនោះ ទើបបញ្ចប់សំណុំរឿងត្រឹមប៉ុននេះរឺ?
បើសិនជាប្រជាពលរដ្ឋធម្មតាវិញ មិនដឹងជាបញ្ជូនទៅដេកគុកព្រៃស បាត់ទៅហើយមើលទៅ ៕

អត្ថបទ ៖ អារុណ


0 comments:

Post a Comment