Wednesday, June 7, 2017

៣ថ្ងៃ ក្រោយបោះឆ្នោត ឯកឧត្តម ង៉ោ សុវណ្ណ ត្រៀមធ្វើផ្លូវជូនអ្នកភូមិកោះតេជោ មែន...

News New : នាថ្ងៃទី៧ មិថុនា​នេះ គឺក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានតែ ៣ថ្ងៃ ​ប៉ុណ្ណោះ ឯកឧត្តម ង៉ោ សុវណ្ណ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំគគីរ ធំ និងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងក្រុមការងារទាំងអស់ បានដឹកជញ្ជូនស៊ីម៉ង់ ត៍ ៣៣តោន ទៅទុកនៅភូមិកោះតេជោ ជាបណ្ដេីរៗ ដើម្បីត្រៀមធ្វើផ្លូវបេតុងមួយខ្សែជូនពលរដ្ឋ។

ប្រជាពលរដ្ឋអ្នកភូមិកោះតេជោ បានសំដែងភាពសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបានបន្តជួយកសាងផ្លូវបេតុងថ្មីបន្តទៀត ជូន ពួកគាត់ ។

គួររំលឹកផងដែរថា កន្លងមក ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំគគីរធំ បានចូលរួម
អភិវឌ្ឍសមិទ្ធផលមួយចំនួនជូនអ្នកភូមិកោះតេជោ រួមមាន ៖ ផ្លូវបេតុង ភ្លើង និងសមិទ្ធផល មួយ
ចំនួនទៀត៕




 អត្ថបទ ៖ អារុណ

0 comments:

Post a Comment