Wednesday, June 21, 2017

កម្មករ កម្មការិនីរោងចក្រហ្វេសិន ១ ១៨០នាក់ ផ្ទុះកូដកម្មទាមទារលក្ខខណ្ឌ ៥ចំណុច...

News New : កម្មកររោងចក្រចំនួន ១ ១៨០នាក់ បម្រើការងារក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ យុីហោ ហ្វេសិន អាគារលេខ៣៣, ៣៤ ,៣៦ និង៤៣ ស្ថិតនៅក្នុងសួនកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ  រាជធានីភ្នំពេញ ផ្ទុះកូដកម្ម ដើម្បីទាមទារ លក្ខខណ្ឌផលប្រយោជន៍ចំនួន ៥ចំណុច ដែលការប្រមូលផ្តុំគ្នាតវ៉ានេះ ធ្វើតាំងពីរសៀលថ្ងៃទី២១ ខែមិថុនា មកម្លេះ រហូតមកដល់ព្រឹកថ្ងៃទី២២ ខែមិថុនា នេះ កម្មករនៅតែបន្តធ្វើកូដកម្មតវ៉ា ខណៈ ដែលពុំទាន់មានដំណោះស្រាយ ។

តាមកម្មករបានអោយដឹងថា មូលហេតុដែលកម្មករប្រមូលផ្តុំគ្នាតវ៉ា មកពីថៅកែរោងចក្រ បានដក តំណាងពួកគេម្នាក់ចេញពីការងារ ហើយនៅមានចំណុចមួយចំនួនទៀត ដែលខាងក្រុមហ៊ុន បាន ប្រព្រឹត្តដាក់សម្ពាធមកលើកម្មករ  ហាក់បីដូចជា ជ្រុលហួសហេតុពេក  ធ្វើឲ្យកម្មករមិនអាចទទួល យកបាន ។ កម្មករបានបន្តថា តំណាងកម្មករម្នាក់ដែលក្រុមហ៊ុនដកចេញ មានឈ្មោះ ប៊ូ ថេត ភេទ ប្រុស មុខងារជាជាងភ្លើងប្រចាំរោងចក្រ និងជាតំណាងសហព័ន្ធសហជីព មិត្តភាពកម្មករ ផងដែរ។

តាមតំណាងសហជីព ដែលមានវត្តមានកម្មករធ្វើកូដកម្ម បានឲ្យដឹងថា ការទាររបស់បងប្អូនកម្មករ ទាំង ៥ចំណុច រួមមាន ៖
ទី១. ស្នើសុំឲ្យក្រុមហ៊ុនទទួលយកឈ្មោះ ប៊ូ ថេត ចូលធ្វើការវិញ ។
ទី២. សូមឲ្យក្រុមហ៊ុនដកប្រធានរដ្ឋបាលចេញពីរោងចក្រ ។
ទី៣. សូមឲ្យក្រុមហ៊ុន ដកមេធាវីប្រចាំរោងចក្រចេញ ។
ទី៤. សូមឲ្យក្រុមហ៊ុនទូទាត់លុយវិភាគទាន ដែលមិនបានកាត់ពីកម្មករអស់រយៈពេលជាង ៦ខែ ឲ្យ ទៅខាងសហជីព ។
ទី៥. សូមឲ្យក្រុមហ៊ុន រងចាំសម្រេចពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ។
ទោះយ៉ាងណាក្តី ការតវ៉ារបស់កម្មករ នៅព្រឹកថ្ងៃទី២២ មិថុនា នេះ គឺនៅតែមិនមានដំណោះស្រាយ ណាមួយ ដែលក្រុមអ្នកតវ៉ាចង់បាននៅឡើយ ។

បញ្ជាក់: កម្មករជាង ១០០០នាក់នៅតែបន្តមិនចូលធ្វើការទាំង ៤អគារ ហើយនៅឈរតវ៉ាដដែល ៕

អត្ថបទ ៖ សារ៉ន
 
ចង់បានផ្ទះសំណាក់ ដែលល្អ ប្រកបដោយផាសុកភាព សោភ័ណភាព និងសុវត្ថិភាពល្អ កុំភ្លេចផ្ទះ
សំណាក់ ស្លឹកមាស នៅតាមបណ្តោយផ្លូវ ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ រាជធានីភ្នំពេញ ។
 
 
ចង់បានឱកាសការងារនៅប្រទេសជប៉ុន ដោយស្របច្បាប់!
សូមសាកសួរព័ត៌មានលំអិតទៅកាន់ក្រុមហ៊ុន CIL តាមទូរស័ព្ទ : 015 617 617 / 090 617 617 ឬទាក់ទងទីតាំងផ្ទះលេខ B24-25ក្នុងបូរីប៊ែលគូឡុន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។



0 comments:

Post a Comment