Monday, June 12, 2017

ស្លាប់ ១នាក់ និងរបួសធ្ងន់ ២នាក់ ដោយពុលត្រីកំពត

News New : មនុស្សម្នាក់ស្លាប់ និងពីរនាក់ទៀតមានអាការៈធ្ងន់ស្រាលកំពុងសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសារករណីពុលត្រីកំពត នៅស្រុកចិត្របុរី ខេត្តក្រចេះ ខណៈដែលបុរសទាំង ៣នាក់​នេះ បាន យកត្រីកំពត មកអាំងហូបជាមួយគ្នា​ បណ្តាលឲ្យពុលស្លាប់ និងមានអការៈក្អួតចង្អោរធ្ងន់ធ្ងរ​ ។

​ប្រភពព័ត៌មានពីអធិការនគរបាលស្រុកចិត្របុរី​ លោកវរសេនីយ៍ទោ​ យ៉ាន់​ ហៀង​ បានឲ្យដឹងថា ៖ ករណីពុលត្រីកំពតនេះ បាន​កើតឡើង​នៅ​ចំណុច​ស្រែ​ពង្រ​ ភូមិ​ព្រែក​តាអាំ​ ឃុំ​បុស​លាវ ​ស្រុក​ចិត្រ បុរី ​ខេត្តក្រចេះ​ កាលពី​រសៀល​ថ្ងៃទី​១១​ ខែមិថុនា​ បណ្តាលឲ្យបុរសម្នាក់​ ឈ្មោះ​ អំ​ ភេន​  អាយុ​៣៨​ ឆ្នាំ​ ស្លាប់​នៅនឹងកន្លែង និង​ ២នាក់ទៀត ១-ឈ្មោះ​ ច្រឹង​ ហោះ​ អាយុ​ ៤២ឆ្នាំ​ មានអការៈពុលធ្ងន់​ធ្ងរ​  ២-ឈ្មោះ​ អំ​ ថេន​ អាយុ​ ៤១ឆ្នាំ​  មានអការៈ ពុលស្រាល​ អ្នកទាំងពីរ គឺ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្ត​   ជនរងគ្រោះទាំង ៣នាក់ មានទីលំនៅជាមួយគ្នានៅកន្លែងកើតហេតុខាង​​លើ។​ 

តាមការរៀបរាប់របស់ជនរងគ្រោះ  ដែលកំពុងសំរាកព្យាបាល នៅមន្ទីពេទ្យ​បង្អែកខេត្ត ។ បន្ទាប់ពី ក្រុមគ្រូពេទ្យ  បានជួយសង្គ្រោះផុតពីស្លាប់ ។  ឈ្មោះ​ ច្រឹង​ ហោះ​ បានប្រាប់ទូរទស្សន៍ ហង្ស មាស នៅព្រឹកថ្ងៃទី១២​ មិថុនា​នេះ ឲ្យ​ដឹងថា ៖​ ​នៅរសៀលថ្ងៃកើតហេតុ​ ជនរងគ្រោះដែលស្លាប់ឈ្មោះ​ អំ​ ភេន​ បានទៅដាក់មង​ ហើយជាប់បានត្រីក្រពតចំនួន ៥ក្បាល​​ ពេលនោះ​ឈ្មោះ​ អំ​ ភេន​ បានបបួល ពួកគាត់ទាំ​ង ២នាក់​មក​ជួបជុំគ្នា​ ដើម្បីហូបចុកក្លែម​បន្តិចបន្តួច​ជាមួយ​ត្រី​កំពតអាំង នៅលើផ្ទះរបស់ គាត់ ស្ថិតនៅខាងក្រោយភូមិ កន្លែងកើតហេតុខាងលើ ​។​  បន្ទាប់ពីហូបអស់ត្រីក្រពតអាំងចំនួន ៣ ក្បាល រួចមក​ក៏​ស្រាប់​តែពួកគាត់មាន​អាកា​រៈស្ពឹកចុងដៃជើង​ ក្អួតចង្អោរយ៉ាងខ្លាំង​ ។​ ពេលនោះពួក គាត់ទាំងអស់គ្នាត្រូវបានគេនាំយកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត​ ចំណែក​ឈ្មោះ​ អំ​ ភេន​ គាត់ ​បានហូបត្រីក្រពតអស់ច្រើនជាងគេ​ បណ្តាលឲ្យស្លាប់នៅលើផ្ទះតែម្តង​ ។

​គួបញ្ជាក់ថា ៖​ ក្រោយពី​មាន​ហេតុការណ៍​កើតឡើងកម្លាំងនគរបាល​ជំនាញ​ បាន​ចុះ​ដល់កន្លែងកើត ហេតុដើម្បីធ្វើកោសល្យ​វិ​ច្ច័​យលើសាកសព ក្រោយពិនិត្យ​រួចសមត្ថកិច្ចបាន​ប្រគល់​សាកសពជនរង គ្រោះ ​ជូន​ក្រុមគ្រួសារ​យកធ្វើបុណ្យ​តាម​ប្រពៃណី​ និង​ បន្ត​ស្រាវជ្រាវ​ពី​មូលហេតុ​ នៃ​ករណីពុល​នេះ បន្តទៀត​ ៕

អត្ថបទ ៖ អារុណ

0 comments:

Post a Comment