Sunday, June 4, 2017

បក្សប្រឆាំង បាន ៤៨២ គឺចាញ់ជិតពាក់កណ្តាល ព្រោះបក្សប្រឆាំង ត្រូវបាន ៧៣៦ឃុំ សង្កាត់

News New : បើតាមលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០១៧ ទោះបីជាគណបក្សសង្ក្រោះជាតិ កើនឡើងទៅដល់ ៤៨២ឃុំ សង្កាត់ ទូទាំងប្រទេស ច្រើន ជាង ឆ្នាំ២០១៣ ក៏ពិតមែន ។ ប៉ុន្តែចំនួននេះ សំលេងគណបក្សសង្គ្រោះជាតិ នៅតែចាញ់គណបក្ស ប្រជាជនកម្ពុជា ដដែល បើយើងធ្វើការវិភាគលេងៗ តាមបែបគណិតវិទ្យា និងតក្កវិទ្យា នោះ។
ខាងក្រោមនេះ ជាការវិភាគ ៖

ទូទាំងប្រទេសកម្ពុជា មានឃុំ សង្កាត់សរុប ចំនួន ១៦៤៦ឃុំ/សង្កាត់ ។
ក្នុងឆ្នាំ២០១៣ ៖
គណបក្សប្រជាជនកម្ពុជា មានអាសនៈក្នុងរដ្ឋសភាចំនួន ៦៨  គឺ CPP 2013 = (68/123) = 55%
គណបក្សសង្ក្រោះជាតិ មានអាសនៈក្នុងរដ្ឋសភាចំនួន ៥៥  គឺ CNRP2013= (55/123) = 45% ។ដូច្នេះ   CPP2017 =   1646*(68/123)= 1646*55% = 910 ឃុំ /សង្កាត់
CNRP2017 =   1646*(55/123) = 1646*45% = 736 ឃុំ /សង្កាត់ ។

សម្រាយ៖ ប្រសិនជាយើងសាកល្បងយកភាគរយ នៃអាសនៈ ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ទទួលបានរៀងៗខ្លួន នៅឆ្នាំ២០១៣ រួចគណនាជាចំនួនឃុំ សង្កាត់ ដែលគណបក្សនីមួយៗ ត្រូវធ្វើជាមេឃុំ ឬចៅសង្កាត់ នៅឆ្នាំ២០១៧ នេះវិញ គឺ គណបក្សប្រជា ជនកម្ពុជា គួរទទួលបានត្រឹមតែ ៩១០ឃុំ/សង្កាត់ ប៉ុណ្ណោះ។ ក្នុងខណៈ ដែលគណបក្សសង្រ្គោះ ជាតិ គួរទទួលបាន ៧៣៦ឃុំ/សង្កាត់ ។

តួរលេខនេះបង្ហាញថា ប្រសិនជាលទ្ធផល កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ គណ បក្សប្រជាជន ឈ្នះឃុំ សង្កាត់ ច្រើនជាង ៩១០ឃុំ សង្កាត់នោះ គឺ មានន័យថា នៅឆ្នាំ២០១៧ នេះ សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា គឺមានការកើនឡើងជាងឆ្នាំ២០១៣។ដូចគ្នានេះដែរ ប្រសិន ជា គណបក្សសង្រ្គោះជាតិ ឈ្នះឃុំ សង្កាត់ តិចជាង ៧៣៦ ឃុំ សង្កាត់ គឺមានន័យថា សម្លេងគាំទ្រ គណបក្សសង្រ្គោះជាតិ គឺមានការថយចុះជាងឆ្នាំ២០១៣ ។

ផ្អែកលើលទ្ធផលជាក់ស្តែងជាបណ្ដោះអាសន្ន ដែលប្រកាសដោយ (គជប) នាយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នេះ គណបក្សប្រជាជនកម្ពុជា ឈ្នះឃុំ សង្កាត់ រហូតដល់ទៅ ១១៦៣ឃុំសង្កាត់ នៅក្នុង ខណៈដែលគណបក្សសង្រ្គោះជាតិ ឈ្នះតែ ៤៨២ឃុំ សង្កាត់។ គណបក្សប្រជាជនកម្ពុជា ឈ្នះបាន ២២ខេត្ត ក្នុងចំណោម ២៥រាជធានី ខេត្ត។
ដូច្នេះវាបង្ហាញអោយឃើញច្បាស់ថា ប្រជាជនងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា ច្រើនជាង ឆ្នាំ២០១៣ ហើយវាក៏ជាសញ្ញាវិជ្ជមានលើកទឹកចិត្តទៅដល់ការកែទម្រង់របស់គណបក្សប្រជាជន កម្ពុជា ដើម្បីជំរុញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋឱ្យកាន់តែលឿន កាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់។

អត្ថបទ ៖ ទូច វណ្ណ:
ប្រភព ៖ បុទុមពេជ្រ

0 comments:

Post a Comment