Thursday, June 22, 2017

សម្តេច ស ខេង បញ្ជាឱ្យសមត្ថកិច្ចស៊ើបអង្កេតករណីនាំអាវុធខុសច្បាប់ពីកម្ពុជា ទៅភូមា...

News New : សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានបញ្ជាឱ្យ
សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកោះកុងទាំងអស់ ត្រូវបើកនូវយុទ្ធនាការស៊ើបអង្កេត ករណីជួញដូរអាវុធ
ព្រោះកន្លងមក មានករណីនាំអាវុធខុសច្បាប់ចេញពីប្រទេសកម្ពុជាទៅប្រទេសភូមា ដោយឆ្លងកាត់
ប្រទេសថៃ និងចេញតាមច្រករបៀង នៃខេត្តកោះកុង នេះ។

ចំពោះចំណាត់ការរបស់សម្តេចក្រឡាហោម ស ខេង នេះ ត្រូវបានមតិសាធារណជន សាទរ និងគាំ
ទ្រយ៉ាងខ្លាំង ព្រមទាំងមានជំនឿយ៉ាងមុតមាំថា បញ្ជារបស់សម្តេចនេះ ពិតជាមានប្រសិទ្ធភាពខ្ពស់
ព្រោះកន្លងមក គេសង្កេតឃើញថា រាល់ចំណាត់ការ រឺបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ថ្នាក់
ក្រោម តែងតែអនុវត្តបានដោយប្រសិទ្ធភាព។

បញ្ជាក់ : បញ្ជា របស់សម្តេចក្រឡាហោម ស ខេង ខាងលើនេះ គឺ ធ្វើឡើងក្នុងឱកាស ដែលសម្តេច
អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងជា អភិបាល នៃគណ:អភិបាលខេត្តកោះកុង ថ្មី
នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នេះ ។
លោកជំទាវ មិថុនា ភូថង ជាស្ត្រីវ័យក្មេងដំបូងបំផុតនៅកម្ពុជា ត្រូវប្រកាសចូលកាន់តំណែងជា អភិ បាល នៃគណ:អភិបាលខេត្តកោះកុង។




អត្ថបទ ៖ ទូច វណ្ណ:
ប្រភព ៖ Sokhak Online News


0 comments:

Post a Comment