Monday, June 26, 2017

CNRP ស្នើដាក់ភរិយាលោក ហុង សុខហួរ ជាបេក្ខភាពសមាជិកព្រឹទ្ធសភា ជំនួសលោក...

News New : លោកស្រី គុណ លំអង ភរិយារបស់លោក ហុង សុខហួរ ត្រូវបានថ្នាក់ដឹកនាំគណបក្ស សង្រ្គោះជាតិ ស្នើដាក់ជាបេក្ខភាពសមាជិកព្រឹទ្ធសភា ដើម្បីជំនួសលោក ហុង សុខហួរ ដែលបាន លាលែងពីតំណែង​ កាលពីខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ ។ នេះបើតាមលោក ម៉ម ប៊ុននាង អ្នកនាំ ពាក្យ ព្រឹទ្ធសភា ដែលបានប្រាប់សារព័ត៌មាន នៅព្រឹកនេះ ។

លោក ម៉ម ប៊ុននាង បានបញ្ជាក់បន្ថែមថា ការប្រកាសទទួលស្គាល់ភាពជាសមាជិកព្រឹទ្ធសភារបស់ លោកស្រី គុណ លំអង នឹងធ្វើឡើងនៅក្នុងសម័យប្រជុំព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។ ប៉ុន្តែតំណែងរបស់លោកស្រី ត្រូវពឹងផ្អែកលើសំឡេងគាំទ្រ ៥០ បូក ១ នៅក្នុងព្រឹទ្ធសភា។

លោក ម៉ម ប៊ុននាង បានបន្តទៀតថា លោកស្រី គុណ លំអង ដែលឈរតំណាងនៅភូមិភាគជាមួយ លោក ហុង សុខហួរ អាចក្លាយជា បេក្ខភាពសមាជិកព្រឹទ្ធសភា នាពេលនេះ បានដោយសារតែអ្នក ឈរលេខរៀងបម្រុង ០២នាក់ ដែលនៅខាងមុខលោកស្រី បានលាលែងពីតំណែងនាពេលថ្មីៗនេះ ផងដែរ៕

អត្ថបទ ៖ ឡាង បូរិន

0 comments:

Post a Comment