Monday, July 31, 2017

សូមអានខ្លឹមសារអ្នកលេង Facebook បង្ហោះគាំទ្រអ៊ុំស្រីវ័យចំណាស់ ដែលត្រូវគេវ៉ៃនឹងកៅអីជ័រ...

News New : បើតាម Facebook : Ses Samut បានសរសេរបញ្ជាក់ថា ៖ រហូតមកដល់ព្រឹកថ្ងៃទី០១ ខែ សីហា ឆ្នាំ២០១៧នេះ អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចាត់វិធានការស្រាវជ្រាវលើករណី ស្រ្តីវ័យចំណាស់ស័ង្សយលួចទ្រព្យសម្បត្តិអ្នកដទៃ និងត្រូវបានគេចាប់វាយយ៉ាងទារុណ្ឌនៅចំណុច ផ្សារ ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ។

ស្រី្ត រួន រ៉ុម អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិដកត្រង ឃុំពង្រ ស្រុកពញាឭ ខេត្តកណ្តាល ទីលំ នៅ និង មុខរបរសព្វថ្ងៃ មិនពិតប្រាដក មុនកើតហេតុរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆ្លើយសារភាពថា ខ្លួនបានលួចយកខោអាវ ដែលគេដាក់លក់នៅក្នុងផ្សារ ១៣ មករា នាសង្កាត់ ព្រែក ព្រះស្តេច ក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នោះមែនក្នុងខណៈដែល ខ្លួនដើរ ចូលទៅក្នុងផ្សារដល់តូបលក់សំលៀកបំពាក់មួយកន្លែង តែមិនឃើញមានម្ចាស់ខ្លួន ក៏លួច យកតែត្រូវបានគេស្រែកឆោឡោថាចោរៗ ហើយមនុស្សនៅទីនោះ បានដេញចាប់ និងវាយមកលើ​ ខ្លួន ។ ភ្លាមៗខ្លួនក៏បានស្រវ៉ាយកកាំបិតចិបន្លែមួយ ដែលជារបស់ខ្លួនចេញមកក្នុងបំណងតបត និង ការពារខ្លួនហើយសកម្មភាពនេះបានបង្កអោយស្រ្តីជាម្ចាស់ទ្រព្យរងរបួសនៅត្រង់ដៃខាងស្តាំដោយ សារកាំបិតនោះផងដែរ ។

បើទោះបីជាយ៉ាងនេះក្តី សកម្មភាពនៃការចាប់ឃាត់ស្រី្តជាជនសង័្សយ ត្រូវបានមើលឃើញថា មាន ការវាយដំដោយប្រើប្រាស់ឧបករណ៍(កៅអីជ័រ)និងដៃទទេផងដែរ ដែលទិដ្ឋភាពនេះត្រូវបានអ្នកប្រើ ប្រាស់បណ្តាញសង្គមធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយបង្កអោយមានការលើកឡើងថាជាសកម្ម ភាពឃោរឃៅ និងទារុណ្ឌកម្ម។ ក្រៅពីនេះក៏បានបង្ហាញឲ្យឃើញនូវភាពបាត់បង់សណ្តាប់ធ្នាប់ នៃ ការគោរពច្បាប់ការគោរពសិទ្ឋិមនុស្សក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជារបស់យើងជាប្រទេស ប្រកាន់លិទ្ឋិប្រជាធិបតេយ្យដែលចាំបាច់សម្ថកិច្ចនគរបាលត្រូវតែចាត់វិធានការ ស្រាវជ្រាវរកអោយ ឃើញការពិតស្របតាមជំនាញ និងច្បាប់ ។

រហូតមកដល់ពេលនេះ សម្ថកិច្ចនគរបាលបានប្រមូលភស្តុតាងគ្រប់គ្រាន់ និងរៀបចំបញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ ឯការសម្រេចយ៉ាង ដូច ម្តេចក្នុងរឿងនេះ នោះគឺជាសិទ្ឋិស្របច្បាប់របស់ស្ថាបន័អយ្យការ ។ ក្នុងស្ថានភាពនេះ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង សូមធ្វើការអំពាវនាវដល់សាធារណៈជន ឲ្យបានជ្រាបថា ការវាយដំ ឬ ធ្វើ អំពើ ដោយឃោរឃៅណាមួយទៅលើ (ជនស័ង្ស យ) គឺជាអំពើល្មើសច្បាប់ ដែលត្រូវ ចៀសវាង បើ ពុំដូច្នេះទេសកម្មភាពបែបនេះនឹងក្លាយទៅជាទម្លាប់អាក្រក់មិនសក្តិសមជាប្រជា ពលរដ្ឋ ដែលរស់ នៅក្នុងសង្គមប្រជាធិបតេយ្យនោះទេ។

ខាងក្រោមនេះ ជាខ្លឹមសាររបស់អ្នកលេង Facebook ខ្លះៗ ដែលសរសេរបង្ហោះគាំទ្ររបស់ទាក់ទង រឿងខាងលើនេះ ៖



















អត្ថបទ ៖ សុផល

លោក យិន សុវិនចិន្តា ត្រូវបានរាជរដ្ឋាភិបាល ផ្ទេរភារកិច្ចពីអភិបាលរងខេត្តកោះកុង ទៅជា អគ្គ...

News New : លោក យិន សុវិនចិន្តា អភិបាល នៃគណ:អភិបាលរងខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិ
បាល សំរេចផ្ទេរភារកិច្ច ទៅកាន់ជា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហា
ផ្ទៃ នេះបើយោងតាមអនុក្រឹត្យស្តីពី ការផ្ទេរភារកិច្ចមន្ត្រីរាជការ លេខ៧៤៥ អនក្រ.តត របស់រាជរដ្ឋា ភិបាលកម្ពុជា ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ។

អត្ថបទ ៖ វណ្ណ:

លោក ទូច វណ្ណ: ប្រធានអង្គការស៣ រិះគន់អ្នកវ៉ៃអ៊ុំស្រីនេះថា ជាទង្វើរអសីលធម៌ និងខុសច្បាប់...

News New : លោក ទូច វណ្ណ: ប្រធានអង្គការស៣ បានសរសេរបង្ហោះនៅក្នុង Page Face book ខ្លួន ដែលមានឈ្មោះថា " Touch Vannak " ដោយបានធ្វើរិះគន់ជាខ្លាំងចំពោះសកម្មភាពយកកៅអីវាយ
លើអ៊ុំស្រី វ័យចំណាស់ម្នាក់ តាមរយ:វីដេអូឃ្លីប បង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយគេចាត់ ទុកថា ចោរនោះ កាលពីពេលថ្មីៗនេះ ថា ទង្វើរអសីលធម៌ណាស់ ។

ខាងក្រោមនេះ ជាខ្លឹមសារ ដែលលោក ទូច វណ្ណ: បានសរសេរបង្ហោះ ៖
ក្រុមអ្នកវ៉ៃអ៊ុំស្រីចាស់ ដែលគេថាជាចោរនោះ ពិតជាមនុស្សអសីលធម៌ណាស់ !
................................................................................................
ក្នុងនាម ខ្ញុំបាទ ជាកូនខ្មែរ កាន់ព្រះពុទ្ធសាសនា ស្គាល់បុណ្យបាប ខ្ញុំសូមថ្កោល ទោសចំពោះអ្នក វ៉ៃអ៊ុំស្រី វ័យចំណាស់ គ្មានទីពឹង ដោយគ្រាន់តែគាត់លួចរបស់របរបន្តិចបន្តួចប៉ុណ្ណោះ ។ ថ្វីត្បិតតែ ការលួចរបស់គេ វាជា អំពើខុសច្បាប់ ។ ប៉ុន្តែ អ្នកដែលសំរេចដាក់ទោស អ្នកលួចរបស់ទ្រព្យគេ គឺ មានតែតុលាការទេជាអ្នកសំរេចដាក់ទោស មិនមែនពលរដ្ឋគ្រប់រូប អាចវ៉ៃតប់ធ្វើបានតាមអំពើចិត្ត នោះឡើយ ។ ដូច្នោះពេលដែលយើងចាប់បានអ្នកលួចរបស់ទ្រព្យគេ យើងត្រូវឱ្យសមត្ថកិច្ចជាអ្នក កសាងសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោសតាមនីតិវិធី ទើបត្រឹមត្រូវ។ ចំពោះសកម្មភាពរបស់ អ្នកយកកៅអីវ៉ៃ ចាប់បោចសក់ ទៅលើអ៊ុំស្រី នេះ គឺជាទង្វើរ អសីលធម៌ និង ខុសច្បាប់ទាំងស្រុង ។ លើសពីនេះទៅទៀត គឺជាគ្មានគុណធម៌ មិនចេះធ្វើបុណ្យធ្វើទាន ម្តាយគេម្តាយឯង ចេះតែលើកដៃ វ៉ៃទៅរួច ? ឬ អ្នកទាំងនោះគិតថា ជីវិតអ៊ុំស្រីម្នាក់នេះ មិនស្មើនឹងឥវ៉ាន់បន្តិចបន្តួចរបស់អ្នកនោះទេ ? ជីវិតមានតំលៃណាស់ គឺមិនអាចយកអ្វីមកទិញបានទេ ? កុំថាឡើយ ត្រឹមឥវ៉ាន់របស់អ្នកបន្តិចបន្តួច ប៉ុណ្ណឹង។
បើព័ត៌មានខ្លះថា អ៊ុំស្រីម្នាក់នេះ ជាស្ត្រីមេម៉ាយ (ប្តីស្លាប់) និងមានកូន ៣នាក់ ។ ប៉ុន្តែកូនៗមិនបាន មើលគាត់ឡើយ បណ្តោយឱ្យគាត់រស់នៅលំបាក វេទនាបំផុត ទើបដាច់ចិត្តលួចរបស់របរគេ បន្តិច បន្តួចគ្រាន់តែចំអែតក្រពះ ក៏ត្រូវក្រុមមនុស្ស អសីលធម៌ទាំងនេះវាយសំពងដូចសត្វធាតុបែបនេះ។

លោក ទូច វណ្ណ: បានបន្តទៀតថា លោកមិនដឹងពីអារម្មណ៍របស់ប្រព្រឹត្តយ៉ាងណានោះទេ។ ក៏ប៉ុន្តែ
បើសំរាប់រូបលោកផ្ទាល់ លោកតែងតែអាណិតស្រលាញ់ និងជួយសម្រួលទុក្ខលំបាកបងប្អូន ដែល ជាទុរគត៌ជន ក្មេងកំព្រា ស្ត្រី ជនពិការ គ្រប់ពេលវេលាទាំងអស់។ ដូច្នោះ សំរាប់ទង្វើររបស់អ្នកវាយ
អ៊ុំស្រីនេះ លោកមិនគាំត្រជាដាច់ខាត៕




ខាងក្រោមនេះ ជារូបភាពសកម្មភាពខ្លះៗរបស់លោក ទូច វណ្ណ: ដើម្បីសង្គមជាតិ 




























អត្ថបទ ៖ ភក្ត្រា