Thursday, July 13, 2017

ពលរដ្ឋរិះគន់ផ្លូវលេខ 72P ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ថា ធ្វើឱ្យពួកគាត់ខាតពេល និងកកស្ទះ

News New : ផ្លូវលេខ 72P ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃើញកំពុងតែជួសជុល បងប្អូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរ និងរស់នៅតំបន់នោះ មានការត្រេកអរជាខ្លាំង ព្រោះផ្លូវនេះ មានការ ខូចខាតជាខ្លាំង។ ប៉ុន្តែបែរជាត្រូវពលរដ្ឋមួយចំនួន ធ្វើការរិះគន់ចំៗថា អត់ដាក់ផ្លាកសញ្ញា ឬបំរាម មិនអោយរថយន្តចូលឡើយ ដល់ពេលរថយន្តចូលទៅកន្លែងការដ្ឋាននោះ គឺមិនមានផ្លូវទៅមុខទេ  មានតែត្រឡប់ក្រោយប៉ុណ្ណោះ។ ពលរដ្ឋបានបន្តថា ករណីនេះ គឺធ្វើឱ្យពួកគាត់ខាតបង់ពេលវេលា ដែលត្រូវបើកបរត្រឡប់ក្រោយជាង ១គីឡូម៉ែត្រ ។

ពលរដ្ឋសំណូមពរដល់ក្រុមអ្នកស្ថាបនាផ្លូវទាំងអស់ ត្រូវដាក់រនាំងបិទផ្លូវ ពីខាងមុខ រឺពីចម្ងាយ ឬក៏ សរសេរអក្សរដូចជា ៖ ហាមរថយន្តចូល , ខាងមុខ ១ ០០០ម៉ែត មានការដ្ឋានសាង់សង់ផ្លូវ  ជាដើម ដើម្បីកុំឱ្យអ្នកបើកបរមានការយល់ច្រលំចូល បង្កឱ្យខាតពេលត្រឡប់ក្រោយ ឬ កកស្ទះនោះ ។

បញ្ជាក់ :  បើតាមភ្នាក់ងារ News New ចុះដល់ទីតាំងផ្ទាល់ ឃើញថា នៅត្រង់ផ្លូវបំបែកជាពីរ គេមាន
ដាក់រនាំងស្បៃសងខាងពីរផ្ទាំងដែរ ប៉ុន្តែមិនមានដាក់បំរាម រឺសញ្ញាបញ្ជាក់ថា មិនឱ្យរថយន្តចូលទេ
ព្រោះរនាំងទាំងពីរផ្ទាំងបើកចំហរប្រឡោះកណ្តាលធំ អាចឱ្យរថយន្តបើកបរចេញ ចូលបាន ហើយ បើតាមការដាក់រនាំងទាំងពីរផ្ទាំង ដោយទុកប្រឡោះកណ្តាលធំបែបនេះ ប្រហែលជាគេទុកឱ្យបង
ប្អូនប្រជាពលរដ្ឋ ដែលមានផ្ទះតាមផ្លូវនេះ នៅខាងមុខការដ្ឋាន បើកបររថយន្តចូលផ្ទះ ។ ទោះបីជា
យ៉ាងណា ពលរដ្ឋមួយចំនួនសូមឱ្តដាក់អក្សរថា " ខាងមុខ ១ពាន់ម៉ែត្រ មានការដ្ឋានសាងសង់ផ្លូវ"
ដើម្បីកុំឱ្យអ្នកដំណើរមានការយល់ច្រលំផង៕


អត្ថបទ ៖ អារុណ
ប្រភព ៖ Facebook

0 comments:

Post a Comment